Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

កំពូល​កីឡាករ​រត់​ប្រណាំង​ Usain Bolt ​​​បាន​ឡើង​​វគ្គ​ផ្ដាច់ព្រ័ត្រ​អូឡាំពិក​ ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​ទៀត​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹក​នេះ។

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

កំពូល​កីឡាករ​រត់​ប្រណាំង​ Usain Bolt ​​​

 

ស្ដេច​ល្បឿន​សញ្ជាតិ​ចាម៉ៃកា​រូប​នេះ​ ​ទើប​តែ​ឈ្នះ​មេដាយ​​មាស​ចម្ងាយ​១០០​ម៉ែត្រ កាល​ចុង​សប្ដាហ៍​កន្លង​ទៅ ​នឹង​សង្ឃឹម​អាច​ឈ្នះ​មេដាយ​មាស​ចម្ងាយ​២០០​ម៉ែត្រ​ជា​បន្ត​ ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​គេ​ ចង់​ឈ្នះ​មេដាយ​មាស​ទាំង​៣​វិញ្ញាសា​នៅ​អូឡាំពិក​ទីក្រុង​ Rio ឆ្នាំ​នេះ។

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

 

កាល​អូឡាំពិក​ទីក្រុង​ប៉េកាំង​​ឆ្នាំ​២០០៨ និង​អូឡាំពិក​២០១២​នៅ​ទីក្រុង​ឡុងដុង​ Usain Bolt ​បាន​ឈ្នះ​មេដាយ​មាស​ទាំង​៣​វិញ្ញាសា​ដូច​គ្នា​ (ចម្ងាយ​១០០ម, ២០០ម និង​៤X១០០ម) ខណៈ​ដែល​អូឡាំពិក​ឆ្នាំ​២០១៦​នេះ​ រូប​​គេ​ចង់​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​សរុប​៩​តែ​ម្ដង។

 

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ចម្ងាយ​២០០​ម៉ែត្រ នឹង​ត្រូវ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​១០:៣០​នាទី​យប់ ​នៅ​ប្រេស៊ីល (ត្រូវ​នឹង​​ថ្ងៃ​សុក្រ​ស្អែក​នេះ​ ម៉ោង០៨:៣០​នាទី​ព្រឹក​នៅ​កម្ពុជា)៕

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ
* កីឡាករ​ទាំង​៨​នាក់ ដែល​ជាប់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចម្ងាយ​២០០​ម៉ែត្រ៖

 

Usain Bolt ​ឡើង​ផ្ដាច់ព្រ័ត្រ​ ​វិញ្ញាសា​រត់​​២០០​ម៉ែត្រ​​ទៀត​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | Dailymail