សុខ មុន្នី​ពិសី តែងខ្លួន​សិច​ស៊ី​គាប់​ភ្នែក​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​ខួបកំណើត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​ដែល​កំពុង​ស្រូប​ប្រជាប្រិយភាព​ក្នុង​ពិភព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​កញ្ញា​សុខ មុន្នី​ពិសី បាន​ធ្វើ​ឱ្យ​ភ្ញៀវ​កិត្តិយស​គាប់​ភ្នែក​ចំពោះ​នាង​ដែល​គ្រង​សម្លៀក​បំពាក់​បែប​សិច​ស៊ី​បញ្ចេញ​សម្រស់​ដើមទ្រូង ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​។ សុខ មុន្នី​ពិសី បាន​ធ្វើ​ពិធី​ខួបកំណើត​របស់​ខ្លួន​ក្នុង​វ័យ​២១​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ២០១៦ នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកសិល្បៈ​ច្រើន​ចូលរួម ។

បើ​ទោះបីជា​ពិធី​ខួបកំណើត​របស់​កញ្ញា​សុខ មុន្នី​ពិសី ហាក់​មិន​មាន​លក្ខណៈ​ធំដុំ​ក៏​ដោយ ប៉ុន្តែ​ពិធី​នោះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ជោគជ័យ​របស់​នាង​ក្នុង​អាជីព​សិល្បៈ ។

មិនតែប៉ុណ្ណោះ​ភ្ញៀវ​កិត្តិយស​គាប់​ភ្នែក​នឹង​ភាព​សិច​ស៊ី​របស់​នាង ។ សុខ មុន្នី​ពិសី គ្រង​រ៉ូ​ប​សិច​ស៊ី​មួយ​ឈុត​ហើយ​គេ​ចាត់​ទុក​ថា នាង​មិន​ចាញ់​តារា​ជើង​ចាស់​មួយ​ចំនួន​ដែល​ហ៊ាន​សម្ញែង​សម្រស់​ដើមទ្រូង​របស់​ខ្លួន​ទេ​។ សុខ មុន្នី​ពិសី គ្រង​រ៉ូ​ប​ពណ៌​ខ្មៅ ផ្ទៃ​ខាង​មុខ​វាល​ស្ទើរតែ​ចេញ​សុដន់​ទាំង​គូ​របស់​នាង​មក​ក្រៅ ជាមួយ​សាច់​សខ្ចី​ទាក់ភ្នែក​ភ្ញៀវ​ដែល​ចូលរួម ។

បន្ទាប់​ពី​រូបភាព​ដ៏​សិច​ស៊ី​របស់​សុខ មុន្នី​ពិសី  បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ប្រិ​យ​មិត្ត​មួ​ួ​យ​ចំនួន​សរសើរ​ពី​ភាព​ស្រស់​ស្អាត​តែ​មួយ​ចំនួន​ទៀត​បាន​រិះគន់​ពី​ភាព​សិច​ស៊ី​ហួសហេតុ​របស់​នាង ។

ការ​រិះគន់​ទាំងនោះ​មិន​ត្រូវ​កញ្ញា​សុខ មុន្នី​ពិសី ឈឺក្បាល​វិលមុខ និង​ឆ្លើយ​តប ភ្លាម​ៗ​ទេ ទំនងជា​នាង​យល់​ថា​ការ​ស្លៀកពាក់​របស់​នាង​ស្ថិត​ក្នុង​ពិធី​ឯកជន​របស់​ខ្លួន មិនមែន​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ។

កន្លង​មក​មាន​តារា​មួយ​ចំនួន​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន និង​ការ​ណែនាំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​ការ​ស្លៀកពាក់​មិន​សម​ភ្នែក បើ​ទោះបីជា​ពួក​គេ​ទាំងនោះ​បាន​បញ្ជាក់​ពី​មូលហេតុ​ថា​នៅ​ក្នុង​ពិធី​ឯកជន​របស់​ខ្លួន​ក៏​ដោយ ។

តារា​សម្តែង​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​តារា​បង្ហាញ​ម៉ូ​ដ​ប្រចាំ​ក្រុម​Sun Super Model កញ្ញា​សុខ មុន្នី​ពិសី នា​ពេល​បច្ចុប្បន្ន​នេះ​ហាក់​ស្រូប​បាន​ប្រជាប្រិយភាព​គួរសម តាម​រយៈ​ការ​បញ្ចេញ​ទេព​កោសល្យ​ក្នុង​បទ​ចម្រៀង និង​ខ្សែភាពយន្ត ។ 

ប្រឡូក​ក្នុង​ពិភព​សិល្បៈ​បាន​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ កញ្ញា​សុខ មុន្នី​ពិសី ពើបប្រទះ​ព័ត៌មាន​ស្នេហា​ជា​បន្តបន្ទាប់ ហើយ​ពិធី​ខួបកំណើត​ដែល​នាង​ធ្វើ​ឡើង​នោះ​មានការ​សង្ស័យ​ថា គូស្នេហ៍​របស់​នាង​ជួយ​ជ្រោមជ្រែង ៕