ទួរគី​ ដោះលែង​អ្នកទោស​ជិត​៤​ម៉ឺន​នាក់​ ដើម្បី​យក​កន្លែង​សម្រាប់​ដាក់​មនុស្ស​ក្រោយ​រដ្ឋប្រហារ​

ទួរគី​ ដោះលែង​អ្នកទោស​ជិត​៤​ម៉ឺន​នាក់​ ដើម្បី​យក​កន្លែង​សម្រាប់​ដាក់​មនុស្ស​ក្រោយ​រដ្ឋប្រហារ​

ប្រទេស ទួរគី ប្រកាសដោះលែងអ្នកទោសដំណាក់កាលដំបូង ៣ ម៉ឺន ៨ ពាន់នាក់ ក្រោមកំណែទម្រង់របស់ក្រុមប្រឹក្សាគ្រប់គ្រងពន្ធនាគារ ដើម្បីយកកន្លែងសម្រាប់មនុស្សរាប់ម៉ឺននាក់ ដែលត្រូវបានចាប់ខ្លួន ក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុន ។

ក្នុងចំណោមកំណែទម្រង់ពន្ធនាគារជាច្រើនចំណុច មានការព្យួរទោសបណ្ដោះអាសន្ន ជាវិធានការមួយ ក្នុងចំណោមកំណែទម្រង់ជាច្រើន ដែលសម្រេចនៅថ្ងៃពុធនេះ ក្រោមច្បាប់គ្រាមាអាសន្ន ដែលបានប្រកាសកាលពីថ្ងៃទី ១៥ កក្កដា ភ្លាមៗក្រោយរដ្ឋប្រហារ ។ សម្ព័ន្ធមិត្តបច្ឆិមប្រទេសព្រួយបារម្ភថា លោកប្រធានាធិបតី តាយីប អ៊ីឌូហ្កាន កំពុងប្រើប្រាស់រដ្ឋប្រហារដើម្បីបង្ក្រាបអ្នកប្រឆាំង ប៉ុន្តែមន្ត្រី ទួរគី បដិសេធការចោទនោះ ដោយអះអាងថា អាជ្ញាធរ កំពុងលុបបំបាត់ការគំរាមផ្ទៃក្នុង ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និយាយថា កំណែទម្រង់នេះមិនមែនជាការលើកលែងទោសឡើយ ហើយលោករដ្ឋមន្ត្រីបញ្ជាក់ថាមនុស្ស ៣ ម៉ឺន ៨ នាក់ នឹងត្រូវដោះលែង ក្នុងដំណាក់កាលទីមួយ ក្រោមច្បាប់កំណែទម្រង់ពន្ធនាគារ ។ ក្រៅពីមនុស្សរាប់ម៉ឺននាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទី មានជាង ៣ ម៉ឺន ៥ ពាន់នាក់ ត្រូវបានចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនបានបញ្ជាក់ពីមូលហេតុដែលតម្រូវឲ្យមានកំណែទម្រង់ឡើយ ប៉ុន្តែតួលេខបង្ហាញ ចំនួនអ្នកទោសក្នុងប្រទេស ទួរគី កើនឡើង ៣ ដង ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះ ។ កំណែទម្រង់ក៏បានកំណត់ថា ប្រធានាធិបតី អាចត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ កែប្រែពីច្បាប់ចាស់ ដែលទាមទារឲ្យអគ្គមេបញ្ជាការ ត្រូវតែជាមេបញ្ជាការមួយរូបនៃកងទ័ពជើងគោក ជើងទឹក ឬ ជើងអាកាស ។

ទួរគី​ ដោះលែង​អ្នកទោស​ជិត​៤​ម៉ឺន​នាក់​ ដើម្បី​យក​កន្លែង​សម្រាប់​ដាក់​មនុស្ស​ក្រោយ​រដ្ឋប្រហារ​

ទួរគី​ ដោះលែង​អ្នកទោស​ជិត​៤​ម៉ឺន​នាក់​ ដើម្បី​យក​កន្លែង​សម្រាប់​ដាក់​មនុស្ស​ក្រោយ​រដ្ឋប្រហារ​
ប្រែសម្រួល៖ kqube
ប្រភព៖ nbcnews

  • ទួរគី​ ដោះលែង​អ្នកទោស​ជិត​៤​ម៉ឺន​នាក់​ ដើម្បី​យក​កន្លែង​សម្រាប់​ដាក់​មនុស្ស​ក្រោយ​រដ្ឋប្រហារ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: