បង​វាយ​៥​ដៃ​ប្អូន​ចាក់​វិញ​​មួយ ​កាំបិត​ដោយ​សារ​និយាយ ​ឌឺ​រឿង​លេង​ឈូស​ចាញ់​

រាជធានីភ្នំពេញ៖ កម្មករលក់គុយទាវតាមរទេះពេលយប់២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា បានប្រយុទ្ធគ្នាមួយប្រាវ ដោយបុរសជាបងជីដូនមួយបានវាយចំនួន៥ដៃចំខ្នង ប្អូនក៏បានទាញកូនកាំបិតចាក់ទៅវិញចំក្បាលពោះ មួយកាំបិតបណ្ដាលឲ្យចំពោះរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។ កើតហេតុនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បង​វាយ​៥​ដៃ​ប្អូន​ចាក់​វិញ​​មួយ ​កាំបិត​ដោយ​សារ​និយាយ ​ឌឺ​រឿង​លេង​ឈូស​ចាញ់​

យុវជន សង្ស័យនិងជាជនដៃដល់ឈ្មោះ ឈ្មោញ ផៃ តួ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាអ្នកលក់គុយទាវតាមរទេះ ស្នាក់នៅក្នុងផ្ទះថៅកែរបស់ខ្លួន ស្ថិតក្នុងភូមិកើតហេតុខាងលើនោះ ចំណែកភាគីម្ខាងទៀត ឈ្មោះ ស៊ូ សឿន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាកម្មករលក់គុយទាវតាមរទេះដូចគ្នា និងស្នាក់នៅក្នុងផ្ទះថៅកែជាមួយគ្នា។ ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនរួមជាមួយបងប្រុសជីដូនមួយម្នាក់ទៀត ឈ្មោះ ធា និងជនរងគ្រោះផង បាននាំគ្នាហូបបាយជុំគ្នា ហើយខណៈនោះបងប្រុសរបស់ខ្លួនបាននិយាយថា យប់មិញគាត់បានលេងឈូសចាញ់ ឈ្មោះ ស៊ូ សឿន អស់លុយចំនួន៣ម៉ឺនរៀលបាត់ទៅហើយ។

បន្ទាប់ ពីឮបងប្រុសជីដូនមួយនិយាយបែបនេះ ខ្លួនបានឆ្លើយថា គ្រាន់តែលេងប៉ុណ្ណឹងចាញ់ដែរ កាត់ជើងចោលទៅ ភ្លាមៗនោះជន រងគ្រោះឈ្មោះ ស៊ូ សឿន មិនបាននិយាយសូម្បីមួយម៉ាត់ ស្រាប់តែក្រោកស្ទុះមកវាយខ្លួន៥ដៃចំខ្នង ទ្រាំមិនបានខ្លួនក៏បានយកកូនកាំបិត ចាក់ទៅលើជនរងគ្រោះរូបនោះតែម្ដង។ ជនដៃដល់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅធ្វើការចាប់ខ្លួនបាន និងបាននាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព ៖ kqube

  • បង​វាយ​៥​ដៃ​ប្អូន​ចាក់​វិញ​​មួយ ​កាំបិត​ដោយ​សារ​និយាយ ​ឌឺ​រឿង​លេង​ឈូស​ចាញ់​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: