តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​

ខេត្តកណ្ដាល៖ ក្នុងជំនួបសំណេះសំណាលជាមួយនឹង ឯកឧត្ដមឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ លោកណា កុងឃ្យូ កុងស៊ុល មន្ត្រីផ្នែកច្បាប់ស្ថានទូតកូរ៉េ ប្រចាំកម្ពុជាបានកោតសរសើរដល់មន្ត្រីអាវុធហត្ថកម្ពុជាថាមាន សមត្ថភាពខ្ពស់កម្រិតស្តង់ដារអន្តរជាតិ ក្នុងការស្រាវជ្រាវចាប់ជនល្មើសក្នុងករណីឃាតកម្ម។

តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​

ការ ថ្លែងបែបនេះបន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបាន បំពេញការងារដោយមិនគិតពីការនឿយហត់ ក្នុងធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនឃាតករបានដែលបាន បាញ់សម្លាប់លោក Jo Chun soeng ជាជនជាតិកូរ៉េ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។

តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​

កុងស៊ុលមន្ត្រីផ្នែកច្បាប់ ប្រចាំស្ថានទូតកូរ៉េរូបនេះបានបន្ថែមថា បើនៅប្រទេសកូរ៉េវិញ ការស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្ម គឺជាភារកិច្ចរបស់មន្ត្រីប៉ូលិស  ប៉ុន្តែលោកមិននឹកស្មានថា កងអាវុធហត្ថកម្ពុជា មានជំនាញក្នុងការបំពេញភារកិច្ចនេះដូចគ្នាដែរទេ។ ទាក់ទងនឹងរឿងនេះក៏លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងការបរទេស កូរ៉េ និងអគ្គស្នងការនគរបាលកូរ៉េ ហើយក្នុងនោះប្រជាជនកូរ៉េ ក៏ដឹងពីព័ត៌មាននេះដែរ។

តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​

ឆ្លើយតបចំពោះការ ថ្លែងអំណរគុណ និងការលើកសរសើរពីសំណាក់លោកតំណាងស្ថានទូត កូរ៉េ លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ណា កុងឃ្យូ តំណាងស្ថានទូតកូរ៉េនៅកម្ពុជា និងក្រុមគ្រួសារនិងមិត្តភ័ក្ដិជនរងគ្រោះ ដែលបានផ្ដល់ការសហការយ៉ាងល្អក្នុងការស្រាវជ្រាវស្វែងរកមុខ សញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនសង្ស័យបាន៕

តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​ តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​

ប្រភព ៖ kqube

  • តំណាង​ស្ថានទូត​កូរ៉េ​ភ្ញាក់ផ្អើល​ ការ​បំបែក​សំណុំ​រឿង​ឃាត កម្ម​របស់​សមត្ថកិច្ច​កម្ពុជា​​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: