សកម្មជន ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ នៅ​ជាប់ពន្ធនាគារ​ដដែល ហើយ​ជន​បរទេស​ម្នាក់ត្រូវបាន​សាកសួរ

ដោយបង្កើនការដាក់សម្ពាធទៅលើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នគរបាលបានឃុំខ្លួនសកម្មជនពីរនាក់ក្នុងពន្ធនាគារកាលពីយប់មិញបន្ទាប់ពីបានចាប់ខ្លួនពួកគេកាលពីថ្ងៃច័ន្ទនៅឯការតវ៉ាដោយសន្តិវិធីមួយ ចំណែកជនជាតិអេស្ប៉ាញម្នាក់ក៏ត្រូវបានសាកសួរដោយនគរបាលអន្តោប្រវេសន៍អំពីការចូលរួមក្នុងការតវ៉ានោះផងដែរ។ យុទ្ធនាការនេះត្រូវបានធ្វើឡើង១៥សប្តាហ៍ មកហើយ ដើម្បីទាមទារឱ្យដោះលែងមន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបដែលត្រូវបានចាប់ដាក់ពន្ធនាគារក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាករណីមានហេតុផលនយោ បាយ។ កាលពីល្ងាចថ្ងៃច័ន្ទ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានរុញចូលក្នុងរថយន្តនគរបាលខណៈដែលអាជ្ញាធរបានបំបែកការតវ៉ាមួយនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញដែលអ្នកចូលរួមភាគច្រើនជាស្ត្រី និងកុមារដោយមានកាន់ផ្កាឈូក និងបដាខណៈដែលពួកគាត់បានស្រែកពាក្យស្លោក។ បើទោះជាការចាប់ខ្លួនសកម្មជនទាំងនេះបានកើតឡើងជាប្រចាំអំឡុងការតវ៉ាពាក់ព័ន្ធយុទ្ធនាគារថ្ងៃច័ន្ទពណ៌ខ្មៅរយៈពេលបីខែមកហើយក៏ដោយ ក៏ពួកគាត់តែងតែត្រូវបានដោះលែងនៅថ្ងៃដដែលដែលពួកគាត់ត្រូវបានឃុំខ្លួនបន្ទាប់ពីបានធ្វើកិច្ចសន្យាថា នឹងឈប់ធ្វើការតវ៉ាទៀត។ ទោះយ៉ាងណា ឥឡូវនេះ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានឃុំខ្លួន នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរយៈពេលពីរយប់ បើតាមច្បាប់ ពួកគាត់អាចត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់រយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះលុះណាតែមានការពន្យារពេលពិសេសដែលអនុម័តដោយព្រះរាជអាជ្ញា។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរបានសម្រេចចាត់វិធានការតឹងរ៉ឹងដល់អ្នកទាំងពីរនេះ ពីព្រោះអ្នកធ្វើយុទ្ធនាការនេះមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតហើយមិនគោរពការសន្យាដែលថា នឹងមិនជួបជុំគ្នាជាសាធារណៈទៀតនោះ។ លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា “យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យពួកគាត់ធ្វើទេ។ យើងបានធ្វើកិច្ចសន្យាជាមួយពួកគាត់ច្រើនលើកច្រើនសាមកហើយ […]

The post សកម្មជន ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ នៅ​ជាប់ពន្ធនាគារ​ដដែល ហើយ​ជន​បរទេស​ម្នាក់ត្រូវបាន​សាកសួរ appeared first on The Cambodia Daily.