អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ

6 Videos


ទោះបីជាពេលកន្លងមកពិធីការិនី គង់ សុជាតិ បានអះអាងថា អ្នកនាងមិនទាន់បានទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ ក្រោយបាត់រដូវបីខែក្តី។តែប្រភពពីអ្នកដែលនៅកៀកកិតជាមួយពិធីការិនីរូបនេះ បានប្រាប់អ្នកយកពត៌មានរបស់យើងថា គង់ សុជាតិ បានទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យឯកជនមួយ តាំងពីចុងខែកក្កដា មកម្ល៉េះ ហើយលទ្ធផល កូនក្នុងផ្ទៃរបស់នាងគឺកូនស្រី ។

អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ

ដោយសារតែមានវ័យរាងជ្រេបន្តិចក្នុងការមានផ្ទៃពោះ អ្នកនាង គង់ សុជាតិ តែងតែទៅមន្ទីរពេទ្យ តាមដានសុខភាពទារកក្នុងផ្ទៃទៅតាមការកំណត់របស់គ្រូពេទ្យ។ប្រភពដដែលនោះបានបន្ថែមទៀតថា នៅពេល សម្រាល អ្នកនាង គង់ សុជាតិ អាចទៅសម្រាលនៅប្រទេសជិតខាងច្រើនជាងក្នុងស្រុក ។ អ្វីដែលកត់សំគាល់ ក្រោយពីដឹងថា អ្នកនាងគង់ សុជាតិ មានផ្ទៃពោះ លោក ជា វិបុល ជាស្វាមីញញឹមបិទមាត់មិនជិត នោះទេ ព្រោះលោកទន្ទឹងថ្ងៃនេះ ជាយូរមកហើយ ។

អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ

ប្រភពនោះបានបន្ថែមទៀតថា សព្វថ្ងៃ អ្នកនាងគង់ សុជាតិ មានផ្ទៃពោះ ប្រហែលជា ៤ ខែ ហើយកូនក្នុងផ្ទៃជាកូនស្រី ។ ដោយសារផ្ទៃពោះនៅតូចនៅឡើយ ។ អ្នកនាងគង់ សុជាតិ នៅបន្តការងារក្នុងសិល្បៈដដែល តែ ការងារមួយចំនួន អ្នកនាងក៏បានច្រានចោលផងដែរ ។

អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ

ក្នុងនោះក៏មានផលិតផលសម្ភារៈមួយចំនួនបានមក ទាក់ទងអ្នកនាង គង់ សុជាតិ ដើម្បីផ្សាយពាណិជ្ជកម្មផងដែរ ។ សព្វថ្ងៃ អ្នកនាងគង់ សុជាតិ មានកូនប្រុស ស្រី ពីរនាក់ជាមួយស្វាមីមុន ដែលសព្វថ្ងៃពួកគេមានវ័យធំៗអស់ហើយ ៕ ចេនី

អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃអបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ

  • អបអរសាទរ គង់ សុជាតិ ដឹងលទ្ធផលច្បាស់លាស់ ទាក់ទងនឹងភេទកូនក្នុងផ្ទៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:សិល្បៈ