រន្ធត់ ! នារី​វ័យក្មេង​ស្រស់​ស្អាត​រង​គ្រោះ​បាក់ជើង​ទាំង​៣​នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​៣​នាក់​បាន​រង​របួស​បាក់ជើង​ទាំងអស់​គ្នា​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​លក់​សម្ភារ​ទារក ផ្លូវបំបែក​ជា​បួន​រវាងរ​ផ្លូវ​សម្តេច​ប៉ាន​និង​ផ្លូវ​ប៉ាស្ទ័រ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-3570 ឌុ​ប​គ្នា​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1849 បណ្ដាល​ឲ្យ​នារី​ទាំង​៣​នាក់​ដួល​បាក់ជើង​ទាំងអស់​គ្នា ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​មក​ធ្វើការ​វាស់វែង ព្រមទាំង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕