​បើកេស​កំណប់វិញឡូយ​បាត់ តែ​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើល​នៅ​ក្នុងការដ្ឋាន​​រដ្ឋា​ករទឹកស្វយ័ត ខណៈ​គ្រឿងចក្រ​កំពុង​កាយ​ដីក៏ប្រទះឃើញ​គ្រាប់កាំភ្លើង​(K57)មួយកេស​ធំ ដែលកប់ក្នុងដី​ស្ថិតនៅក្បែរ​មន្ទីរសម្ភពចោមចៅ ស្ថិត​​នៅ​​ភូមិ​ថ្នល់បំបែក សង្កាត់​​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពឱ្យ​ដឹងថា គ្រាប់កាំភ្លើង​មួយកេសនោះ​ មាន​ចំនួន​៩០គ្រាប់ ហើយចំពោះគុណភាពវិញ​គឺនៅ​​៩០%ប្រើបាន ដោយបច្ចុប្បន្ន ​កំពុង​​រៀបចំ​​យកទៅ​ប្រគល់ឱ្យ​ខាង​ប៉ូលិសចោមចៅ ដើម្បី​ធ្វើការ​ពិនិត្យបន្ថែម ។​

ការ​ប្រទះឃើញ​នេះត្រូវពលរដ្ឋម្នាក់​អះអាងថា គ្រាប់នេះសង្ស័យ​សល់​ពីការ​​វាយប្រហារគ្នា ​កាលពី​ឆ្នាំ​១៩៩៧​​មកម្ល៉េះ  ឯខ្លះទៀត​​​ថា ប្រហែលសល់តាំងពី​ឆ្នាំ៧៩ ព្រោះទីតាំង​ដែលឃើញគ្រាប់នោះ មាន​រថយន្ត​របស់កង​ទ័ពវៀតណាម​បាន​ក្រឡាប់​ជ្រុះគ្រាប់​នៅ​ទី​នោះ ។

ទោះជាយ៉ាងណាក៏ដោយ ការអះអាងទាំងនោះមិនអាច​កំណត់បានមួយណាទេ ព្រោះ​និយាយ​ផ្សេងៗគ្នា ។