ប្រិយមិត្ត Facebook ចាប់អារម្មណ៍ទៅលើភាពហ៊ឺហារបស់ ខុម ចាន់តារាទី ហៅស្រីមុំ ដើរតួនាទីជាស្រីកំណាន់ឯកឧត្តម កឹម សុខា បច្ចុប្បន្ន

ពីភាពកម្សត់សម្រក់ទឹកភ្នែកលាដៃទទួលប្រាក់បន្តិចបន្តួចក្នុងន័យមនុស្សធម៌ពីអង្គការសិទ្ធិមនុស្ស ADHOC នាពេលមុន ប៉ុន្តែឥឡូវបានប្រែក្លាយមកជាអ្នកហ៊ឺហា ខណៈឡើងតុលាការការពារបណ្តឹងទារលុយឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមចំនួន៣០ម៉ឺនដុល្លារ សុទ្ធតែជិះរថយន្តទំនើបម៉ាក Lexus 570 និងអមដោយមេធាវីជិះរថយន្តជាមួយ ព្រមទាំងសឹងមេធាវីបើកទ្វាររថយន្តឲ្យទៀត… ពោល “ស្រីមុំឥឡូវ មិនមែនដូចស្រីមុំមុនទៀតទេ” នេះគឺជាការចាប់អារម្មណ៍របស់ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយម ។

ក្រុមអ្នកលេង Facebook ជាច្រើន បានបញ្ចេញមតិយោបល់ថា ជំហរមិននឹងន ចិត្តរេរាំមិនទៀងរបស់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលអះអាងថា ជាស្រីកំណាន់របស់ឯកឧត្តម កឹម សុខា រួមជាមួយនឹងការ “ហួចហៅខ្យល់” និង “បង្កាត់ភ្លើង” ពីសំណាក់បុរសម្នាក់អះអាងថាជានិស្សិតឈ្មោះ ស្រី ចំរើន ព្រមទាំងមានការចូលរួមយ៉ាងសកម្មរបស់កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផង បានធ្វើឲ្យមន្ត្រីអង្គការសិទ្ធិមនុស្ស ADHOC ច្រើននាក់ និងឯកឧត្តម នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រងគ្រោះរហូតដល់ធ្លាក់ខ្លួនជាប់ពន្ធនាគារ រួមទាំងឯកឧត្តម កឹម សុខា ក៏លែងមានឱកាសចុះពង្រឹងគណបក្សផ្ទាល់នៅមូលដ្ឋាន ហើយសំងំរស់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិទល់បច្ចុប្បន្ន ៕

ប្រភព៖ DTN7


Related Posts