ប្រជាជន​ចិន​ ផ្អើល​​​​​​ផឹក​ទឹក​នោម​ព្យាបាល​​ជំងឺ​​​ ទោះ​​មាន​ការ​ហាម​ឃាត់

​​ប្រជាជន​​ចិន​​​រាប់​ពាន់​នាក់​​​​​​​​​​​​​​​​​​​​​ កំពុង​​​មាន​ជំនឿ​​​​យ៉ាង​មុតមាំ​​​​​​​​​​​​​​​​​​​​លើ​វិធី​ព្យាបាល​​​ចម្លែក​​​មួយ​​​​ ដែល​គេ​កម្រ​ឃើញ​​​​ជុំវិញ​ពិភពលោក​ ​គឺ​ផឹក​​​ទឹក​នោម​​ខ្លួន​ឯង​ព្យាបាល​ជំងឺ​ច្រើន​មុខ​។

 

ប្រជាជន​ចិន​ ផ្អើល​​​​​​ផឹក​ទឹក​នោម​ព្យាបាល​​ជំងឺ​​​ ទោះ​​មាន​ការ​ហាម​ឃាត់

​​

ការ​ព្យាបាល​​​ដោយ​ផឹក​ទឹកនោម​គេ​ឃើញ​កើត​មាន​ចំពោះ​សមាជិក​​​នៃ​សមាគម​​​​​​​​​​​ព្យាបាល​ជំងឺ​​ដោយ​ទឹក​នោម​ (CUTA) ​​​​ដែល​ធ្លាប់​ត្រូវ​បាន​​​រដ្ឋាភិបាល​ចិន​​ប្រកាស​ថា​​​ ខុសច្បាប់​​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ តែ​​​​វិធី​​នេះ​កាន់​តែ​រីក​សាយភាយ​​ធំ​លើស​ដើម​​ នា​ពេល​បច្ចុប្បន្ន​។

 

សមាជិក​​សមាគម​ ​​​បាន​ប្រើ​​​​​​វិធី​ទាក់​ទង​គ្នា​​តាម​រយៈ​​ក្រុម​ពិភាក្សា​ QQ, Blog, វីដេអូ ឬ​ធ្វើ​សិក្ខា​សាលា​​​ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រសិទ្ធភាព​​​​​​នៃ​ការ​ផឹក​ទឹកនោម​​ជា​បន្ត​បន្ទាប់​។ ​​​អ្នក​ជំងឺ​​ម្នាក់​​ឈ្មោះ​ Liu Zhoaxiang បាន​​ពន្យល់​ថា​​​​ គាត់​ធ្លាប់​ផឹក​​​ទឹក​មង្ឃុត​​​​​​​​​មួយ​កែវ​ធំ​​​ពេល​ល្ងាច​​​​ ដើម្បី​ព្យាបាល​ជំងឺ​​ តែ​​វា​លែង​មាន​ប្រសិទ្ធភាព​​ហើយ រួច​​​ក៏​ងាក​មក​ផឹក​ទឹក​នោម​ខ្លួនឯង​​​​​ ជំងឺ​របស់​គាត់​​ក៏​បាន​ធូរស្បើយ​​​​ឡើង​វិញ។

 

​​​​​​​​​​​​​​​​​​​​ការ​ព្យាបាល​​​​​ដោយ​​ទឹកនោម​​ មិន​ត្រូវ​បាន​​គេ​​គិត​ថា​​​​ ជា​​​​វិធី​ព្យាបាល​​បែប​វិទ្យាសាស្ត្រ​ ​​និង​​​​ថ្នាំ​បុរាណ​ចិន​ ឬ​ថ្នាំ​ពេទ្យ​​ឡើយ។ បើ​តាម​សារព័ត៌មាន​ចិន​​ People’s Daily ​ផ្សាយ​ថា​​ សមាជិក​សមាគម​​នេះ​​​បាន​កើន​​ដល់​ជាង​​ ៤០០០​នាក់​ ចាប់តាំង​ពី​ឆ្នាំ​ ២០១៤​មក។

 

ចំណែក​ ប្រធាន​សមាគម​​​​លោក​ Xue ​​និយាយ​ថា​​ ​សមាគម​គាត់​​​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​​​​​ ​ប្រទេស​ជា​​អ្នក​ទទួល​ស្គាល់​​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​​​​ គឺ​​​ប្រជាជន​​​ទុក​ចិត្ត​ ​ឬ​អត់​​ក្នុង​ការ​ព្យាបាល​នេះ​ទៅវិញ​ទេ​។

 

គួរ​បញ្ជាក់​ថា​​ សមាគម​ CUTA ត្រូវ​បាន​ចុះ​បញ្ជី​​​នៅ​ទីក្រុង​ហុងកុង​​ក្នុង​ឆ្នាំ​ ២០០៨​ ​​ប៉ុន្តែ​ទីស្នាក់ការ​​​​បង្កើត​ឡើង​​នៅ​ក្រុង​ប៉េកាំង ហើយ​គេហទំព័រ​​​​ខ្លួន​ ក៏​ត្រូវ​បាន​បិទ​ចោល​ហើយ៕

 

ប្រជាជន​ចិន​ ផ្អើល​​​​​​ផឹក​ទឹក​នោម​ព្យាបាល​​ជំងឺ​​​ ទោះ​​មាន​ការ​ហាម​ឃាត់

 

ប្រជាជន​ចិន​ ផ្អើល​​​​​​ផឹក​ទឹក​នោម​ព្យាបាល​​ជំងឺ​​​ ទោះ​​មាន​ការ​ហាម​ឃាត់

 

ប្រជាជន​ចិន​ ផ្អើល​​​​​​ផឹក​ទឹក​នោម​ព្យាបាល​​ជំងឺ​​​ ទោះ​​មាន​ការ​ហាម​ឃាត់

 

 

ចុចអាន៖ ​អ្នក​វិទ្យាសាស្ត្រ​បង្កើត​ម៉ាស៊ីន​ បម្លែង​ទឹកនោម​​ទៅ​ជា​ទឹក​ផឹក​បាន​

ចុចអាន៖ ញ៉ាំ​ផ្សិត​ជួយ​សម្រក​ទម្ងន់ ការពារ​ជំងឺ​ទឹកនោមផ្អែម និង​មហារីក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV ​​​​​​​​​​​