ធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯង

6 Videos


កាលពីរាត្រីថ្ងៃ អង្គារ ទី ១៦ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទីពីរ ធែល ថៃ បានបង្ហាញក្តីរំភើប សប្បាយរីករាយ និង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបងប្អូនមិត្តភ័ក្តិរបស់ខ្លួនធ្វើខួបកំណើតឱ្យ ។

ធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯង

អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទីពីរ បានបង្ហាញអារម្មណ៍រំភើប និង ភ្ញាក់ ផ្អើលយ៉ាងខ្លាំង ជាមួយនឹងពិធីខួបកំណើតរបស់ខ្លួន ដែលធ្វើឡើងដោយមិត្តភ័ក្តិ និង បងប្អូន ជាទីស្រឡាញ់របស់ខ្លួន ។ ជាមួយនឹងក្តីរំភើប និង ភ្ញាក់ផ្អើលនេះផងដែរ តារាចម្រៀងរាង សង្ហារូបនេះ បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនតាមរយៈ ពាក្យពេចន៍ប៉ុន្មានឃ្លាថា «ថ្ងៃកំណើត ខ្លួនឯងក៏ខ្ញុំមិនចាំដែរ តែក៏សប្បាយចិត្ត មានបងប្អូននៅចាំថ្ងៃកំណើតរបស់ខ្ញុំ អរគុណខ្លាំង ណាស់ដែលបានធ្វើ birthday សម្រាប់ខ្ញុំ ខ្ញុំពិតជារំភើបមែនទែន Happy happy អរគុណ បងប្អូនមិត្តភ័ក្តិបានចូលរួម»

ធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯង

គួរកត់សម្គាល់ដែរថា អតីតម្ចាស់ពានរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាព និង ការគាំទ្រទ្វេដង បន្ទាប់ពីបញ្ចេញបទចម្រៀងជាលើកដំបូងរបស់ខ្លួនដែលមានចំណងជើងថា «ចង់ទៅក៏ ទៅទៅ» កាលពីពេលថ្មីៗនេះ ៕ ប្រមាញ់តួ

ធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯងធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯងធែល ថៃ ភ្ញាក់ផ្អើលនឹងខួបកំណើតខ្លួនឯង