អ្នក​ដឹក​នាំ​បទ “ភ្លៀង”​ ត្រៀម​ថត One Shoot ជា​ថ្មី​ពេល​ថត​លើក​ដំបូង​មិន​សូវ​ជោគជ័យ

លោក សំណាង​ ដាណែល ដែល​ជា​អ្នក​ដឹកនាំ​បទ “ភ្លៀង” របស់ ហេង​ ពិទូ បាន​លើក​ឡើង​អំពី​​ការ​ត្រៀម​ថត​ “One Shoot” ជា​ថ្មី​នៅ​ពេល​ដែល​​​ថត​បទ “ភ្លៀង” ចេញ​មក​មិន​ទាន់​បាន​ជោគ​ជ័យ​ខ្លាំង។

 

អ្នក​ដឹក​នាំ​បទ “ភ្លៀង”​ ត្រៀម​ថត One Shoot ជា​ថ្មី​ពេល​ថត​លើក​ដំបូង​មិន​សូវ​ជោគជ័យ

 

(សំណាង​ ដាណែល ​អ្នក​ដឹកនាំ​បទ “ភ្លៀង” របស់ ហេង​ ពិទូ)

 

អ្នក​ដឹក​នាំ​​​សម្ដែង​របស់​ ហេង ពិទូ បាន​​ប្រាប់​ថា៖ ការ​ថត​បែប One Shoot គឺ​ពិបាក​​ ព្រោះ​ត្រូវ​ថត​យ៉ាង​ម៉េច​ ក៏ដោយ​ត្រូវ​តែ​​កុំ​ឲ្យ​​​ខុស​ បើ​ខុស​​គឺ​ត្រូវ​ថត​សារ​ថ្មី​តាំង​ពី​ដើម​ដល់​ចប់។ លោក​បន្ថែម​ថា “​កុំ​ថា​ឡើយ​​ អ្នក​គាំ​ទ្ រ​សូម្បី​ខ្ញុំ​អ្នក​ធ្វើ​ និង​ក្រុម​ការងារ​​ ក៏​មិន​ទាន់​ពេញ​ចិត្ត MV បទ​”ភ្លៀង​” ហ្នឹង​ដែរ ​ព្រោះ​វា​នៅ​មាន​ចន្លោះ​ខ្វះ​ខាត ហើយ​យើង​ក៏​មាន​គម្រោង​ថត​ជា​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ”៕

 

សូម​ទស្សនា​ការ​បក​ស្រាយ​លម្អិត​ពី​អ្នក​ដឹកនាំ​សម្ដែង​ សំណាង ដាណែល៖

 

 

អត្ថបទ៖ SAMEDY​​​​​​​