ចុះម្តាយស្អីក៏អាក្រក់ប្ញកម្លេះ! នាំកូនស្រីឡើងផ្សារពុំស្លៀកពាក់ឲ្យគ្នាជុំជិត ទុកឲ្យ…បង្ហាញគេជ្រងោៗបែបនេះ

ម្តាយម្នាក់នៅក្នុងប្រទេសចិន បានកំពុងបង្កឲ្យមានរលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកលេងអ៊ីនធើរណេត បន្ទាប់រូបភាពបង្ហាញឲ្យឃើញស្ត្រីជាម្តាយរូបនេះ នាំយកកូនស្រីឡើងផ្សារពុំស្លៀកខោអាវឲ្យដោយទុកឲ្យគ្នាននលគកកណ្តាលវាលបែបនេះ ។

ស្ត្រីជាម្តាយរូបនេះ ត្រូវបានប្រទះឃើញនៅជាមួយកូនស្រីអាក្រាតកាយ ស្ថិតនៅក្នុងផ្សារទំនើប១កន្លែង ក្នុងទីក្រុង Xingyang ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន ។

ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណេតម្នាក់ បានលើកឡើងថាៈ “ទង្វើបែបនេះ ពិតជាពិបាកយកភ្នែកមើលខ្លាំងណាស់ ជ្រុលពេកហើយ!” ។ រីឯម្នាក់ផ្សេងទៀតនិយាយថាៈ “នេះជាគំរូររំលោភបំពានកុមារទាំងស្រុង” ។

បណ្តារូបភាពនៃក្មេងស្រីដ៏គួរឲ្យអាណិតនេះ ដែលត្រូវបានប៉ាន់ស្មានមានអាយុប្រហែល ២ ឆ្នាំ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង នៅលើបណ្តាញសង្គមនេះនៃប្រទេសនេះ ៕


Related Posts