ខ្លោចចិត្ត៖ ទារកម្នាក់មានជំងឺចម្លែក របកស្បែកមិនឈប់

6 Videos


ជារឿងមួយគួរឱ្យអាសូរជាទីបំផុតដែលទារកទើបនឹងកើតម្នាក់មានជំងឺរបកស្បែកជារៀងរាល់ ៤ម៉ោងម្តង បើមិនដាក់ឱ្យគេងត្រាំក្នុងអាងងូតទឹកទេគឺនឹងត្រូវស្លាប់ជាមិនខាន ។

ខ្លោចចិត្ត៖ ទារកម្នាក់មានជំងឺចម្លែក របកស្បែកមិនឈប់

ទារកចំឡែកនោះមានឈ្មោះថា Harper Foy កើតនៅរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ជាទារកដែលក្មេងជាងគេបំផុតនៅលើពិភពលោក ដែលទទួលរងនូវជំងឺចម្លែកដ៏កម្រនេះដែលត្រូវបានគេស្គាល់ថាជាជម្ងឺ Harlequin Ichthyosis (ជំងឺសើស្បែកធ្ងន់ធ្ងរទាក់ទងហ្សែនលូតលាស់ខុសប្រក្រតី) ។ វាជាប្រភេទជំងឺដែលធ្វើអោយហ្សែនរបស់អ្នកជំងឺលូតលាស់លឿនជាងធម្មតារហូតទៅដល់ ១០ ម៉ោងឯណោះ ។

ខ្លោចចិត្ត៖ ទារកម្នាក់មានជំងឺចម្លែក របកស្បែកមិនឈប់

ម្ដាយរបស់ទារកនេះមានឈ្មោះថា Kevinអាយុ ៣៨ ឆ្នាំ និង មានឪពុកឈ្មោះ Angie មានអាយុ ៤០ ឆ្នាំ ។ ក្រុមគ្រូពេទ្យបានប្រាប់អ្នកទាំងពីរថា កូនរបស់ពួកគេប្រហែលជាមិនអាចមានជីវិតរស់បានយូរឡើយ ។

ខ្លោចចិត្ត៖ ទារកម្នាក់មានជំងឺចម្លែក របកស្បែកមិនឈប់

ប៉ុន្តែដោយសារតែស្រឡាញ់កូនខ្លាំង ម្ដាយឪពុកទារកអភ័ព្វនេះក៏បានសម្រេចចិត្តបញ្ជាទិញអាងត្រាំទឹកពិសេសមួយពីប្រទេសជប៉ុនក្នុង តម្លៃ ៦០០០ ដុល្លារដើម្បីបន្ដជីវិតឱ្យកូន ។ រឿងដែលនឹកស្មានមិនដល់នោះគឺតម្លៃនៃការតម្លើងអាងត្រាំទឹកនោះមានតម្លៃរហូតដល់ ១៥០០០ ដុល្លារឯណោះ គឺថ្លៃជាងតម្លៃអាងត្រាំទឹកទ្វេដង ។

ខ្លោចចិត្ត៖ ទារកម្នាក់មានជំងឺចម្លែក របកស្បែកមិនឈប់

លក្ខណៈនៃអាងត្រាំទឹកនេះគឺបានប្រើប្រាស់ពពុះទឹកដែលនឹងអាចផ្តល់អុកស៊ីហ្សែន ៧០% ដែលច្រើនជាងកម្រិតនៅក្នុងទឹកធម្មតា ៕ ភូមិន្ទ (ប្រែសម្រួលពី៖ Dailymail )