រន្ធត់ ! នារី​វ័យក្មេង​ស្រស់​ស្អាត​រង​គ្រោះ​បាក់ជើង​ទាំង​៣​នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​៣​នាក់​បាន​រង​របួស​បាក់ជើង​ទាំងអស់​គ្នា​បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​លក់​សម្ភារ​ទារក ផ្លូវបំបែក​ជា​បួន​រវាងរ​ផ្លូវ​សម្តេច​ប៉ាន​និង​ផ្លូវ​ប៉ាស្ទ័រ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-3570 ឌុ​ប​គ្នា​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1849 បណ្ដាល​ឲ្យ​នារី​ទាំង​៣​នាក់​ដួល​បាក់ជើង​ទាំងអស់​គ្នា ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​មក​ធ្វើការ​វាស់វែង ព្រមទាំង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើកំណាត់ផ្លូវជាតិ លេខ២១៣ ចន្លោះគីឡូម៉ែតលេខ ១១និង១២ បណ្ដាលមកពីរថយន្ដ  បណ្ដាលឲអ្នកបើកម៉ូតូ រងរបួសបាក់ជើងស្ដាំ និងរងរបួសក្បាល កាលពីវេលាម៉ោង ១៧:៣៦នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។ 

លោកសាយដេតអធិការស្រុករវៀងបានឲដឹងថា នៅថ្ងៃកើតហេតុខាងលើមានរថយន្ដ ការមីរីឆ្នាំ៩០ ពណ៌សមួយគ្រឿង គ្មានស្លាកលេខ និងអត្តសញ្ញាណ ធ្វើដំណើរតាមផ្លូវស្រុករវៀង ពីត្បូងទៅលិច បានរេចង្កូតទៅបុក ម៉ូតូវីវ៉ាពណ៌ខ្មៅ មួយគ្រឿង បើកបរដោយ ឈ្មោះ លិម នី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ បណ្ដាលឲបាក់ជើង ខាងស្ដាំនិង រងរបួសក្បាល យ៉ាងដំណំ ត្រូវបានរថយន្ដ សាមុយស្រុករវៀង បញ្ជូនទៅមន្ទីពេទ្យ ខេត្តសៀមរាបភ្លាមៗ នោះដែរ។

ខណៈពេលកើត ហេតុនោះ រថយន្ដបង្កខាងលើ បានបើករត់គិច ត្រូវបានកំលាំងអធិការស្រុករវៀង ចុះតាមដានរក រថយន្ដបង្កឃើញ នៅចំនុចត្រពាំងផ្ចឹក ក្នុងភូមិឃុំកើត ហេតុខាងលើ ហើយម្ចាស់រថយន្ដ បានគាស់ស្លាកលេខ និងអត្តសញ្ញាណផ្សេងៗ យកទៅអស់ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅតែ រថយន្ដនៅក្នុងព្រៃ ចំណែករថយន្ដបាន បញ្ជូនទៅរក្សាទុកនៅ អធិការស្រុករវៀង ដើម្បីតាមដានបន្ត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត