អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​បោះពួយ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​ដែល​ឈប់​ចត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី យប់​ថ្ងៃ​ទី​១៧ ខែសីហា នៅ​មុខ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​មក​ឈប់​ចត​នៅ​កន្លែង​កើតហេតុ ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​ចុះចូល​ហូប​បាយ​ឆា​នៅ​ម្តុំ​នោះ លុះ​ក្រោយមក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-4473 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​ជិះ​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​ក​ផ្កាប់មុខ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ ឃើញ​ដូច្នេះ​ក៏​បាន​ឡើង​បើក​កុងតឺន័រ​ចេញ​បាត់​ទៅ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ អ៊ុ​ន ប្រា​ចាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំស្នាក់​នៅ​ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ស្វែងរក​លេខ​តាម​រយៈ​ទូរស័ព្ទ​ជន​រង​គ្រោះ​ទាក់​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើកម៉ូតូទៅបុករថយន្តឈ្នួល នៅម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខរមណីយដ្ឋានចំការកាហ្វេ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុលោកចៅសង្កាត់ បានបើកម៉ូតូរបស់ខ្លួន ចេញពីទីរួមខេត្តមណ្ឌលគិរី បំណងយកគុយទាវទៅឲ្យកូននៅផ្ទះ។ លុះដល់ចំណុចកើតហេតុ លោកចៅសង្កាត់ ក៏បានបើកម៉ូតូក្នុងល្បឿនលឿន ដើម្បីវ៉ារថយន្ត ក៏បានបុកជាមួយរថយន្តសាំយ៉ុង បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលោកចៅសង្កាត់បាក់ក និងបាក់ជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

លោក វ៉ាន់ ទិត្យ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា លោកចៅសង្កាត់រមនា ដែលបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ រ៉យ ត្រើន ជាជនជាតិដើមភាគតិចព្នង អាយុ៤៨ឆ្នាំ ចំណែកម្ចាស់រថយន្តសាំយ៉ុង ឈ្មោះ តឹម សុខខេង ភេទប្រុសអាយុ៣២ឆ្នាំ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថិកិច្ចបានយកទៅ រក្សានៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយបន្ត៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ

អាណោចអាធ័ម​ណាស់ ! បាក់​ក​ស្លាប់​ភ្លាម​ៗ