ស្រ្តីជាម្តាយម្នាក់ កំពុងធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយសារនាំកូនស្រីតូច ដើរផ្សារទាំងអាក្រាតកាយ!

ចិន៖ ការរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារ គឺជាទង្វើមួយដែលសង្គមស្អប់ខ្ពើម និងមហាជននានាមិនចូលចិត្ត។ ជាក់ស្តែងដូចក្នុងករណីមួយនេះអញ្ចឹង ស្រ្តីជាម្តាយ ជនជាតិចិនម្នាក់ កំពុងធ្វើឲ្យ មហាជនរិះគន់ និងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារនាងបាននាំ កូនស្រីតូចច្រឡឹងរបស់នាង ដើរក្នុងផ្សារទំនើបទាំងអាក្រាតកាយ។

ហេតុការណ៍នេះកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៃទីក្រុង Xinyang ប្រទេសចិន ដោយស្រ្តីជាម្តាយ រូបនេះ ត្រូវបានគេប្រទះឃើញ ជាមួយកូនស្រីរបស់នាងទាំងអាក្រាតកាយនៅក្នុងផ្សារទំនើបនេះ។ ក្រោយមករូបថតរបស់ម្តាយកូន២នាក់នេះ ក៏ត្រូវបានធ្លាយនៅក្នុងបណ្តាញអិុនធើណេត ធ្វើឲ្យមហាជនដែលមើលឃើញ បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ទៅលើស្រ្តីជាម្តាយ។

ក្មេងស្រីតូចច្រឡឹងរូបនេះ ត្រូវបានមហាជនប៉ានស្មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ហើយបើយោងតាមប្រភពបានបញ្ជាក់ថា រូបភាពអាក្រាតកាយ របស់ក្មេងស្រីរូបនេះ កំពុងធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមអិុនធើណេត មានការផ្ទុះកំហឹងជាខ្លាំង ដែលម្តាយរបស់នាងខ្វះការគិតពិចារណា នាំកូនស្រីរបស់ខ្លួនដើរផ្សារទាំងអាក្រាតកាយ។

ក្នុងនោះមានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិរិះគន់ថា «ក្នុងនាមជាម្តាយមួយរូប នេះគឺជារឿងមួយដែលពិបាកមើលនឹងភ្នែកណាស់» ខ្លះទៀតនិយាយថា «នេះជាឧទាហរណ៍ដ៏ឥតខ្ជោះមួយ នៃការរំលោភបំពានលើកុមារ» និងខ្លះទៀត «នេះគឺជាការប្រមាថទៅដល់កុមារ»

តែយ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ពីអត្តសញ្ញាណ និងមូលហេតុនៃទង្វើរបស់ស្រ្តីរូបនេះនៅឡើយទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា វីដេអូឃ្លីបអាក្រាតកាយ របស់នារីម្នាក់ត្រូវបានបែកធ្លាយលើអីុនធឺណែត។

តាមប្រភពបានឲ្យដឹងថា នារីម្នាក់បានរៀបចំដាក់ពាក្យបណ្តឹងទៅកាន់ផ្នែកបង្រ្កាបឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​​ "Technology Crime Suppression Division" នៅទីក្រុងបាងកក ចោទតារាម៉ូដែលស្រីល្បីឈ្មោះម្នាក់ ថាជាអ្នកធ្វើឲ្យវីដេអូឃ្លីប ននលគោករបស់នាង បែកធ្លាយជាសាធារណៈ។  

នាង Saranya Saeharn អាយុ ២៤ឆ្នាំ បានចេញមុខអះអាងថា វីដេអូឃ្លីបមួយដែលកំពុងល្បីនៅលើអ៊ីនធឺណែត ពិតជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង ហើយនាងនឹងធ្វើការប្តឹងតារាម៉ូដែលស្រីម្នាក់ មានឈ្មោះថា Manao ដែលគេសង្ស័យថាជាអ្នកថតវីដេអូឃ្លីបផ្ទាល់ ធ្វើឲ្យបែកធ្លាយពេញប្រព័ន្ធផ្សព្វផ្សាយសង្គម និងថែមទាំងត្រូវបានចុះផ្សាយលើទំព័រកាសែតក្នុងស្រុកជាច្រើនទៀតផង ដែលនេះពិតជារឿងមួយ ដ៏សែនអាម៉ាស់ជាទីបំផុតសម្រាប់រូបនាង។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍ក្នុងវីដេអូឃ្លីបបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣ទាបភ្លឺ ឈានចូលថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦ កន្លងទៅ មានទីតាំងស្ថិតនៅក្នុងអគារខុនដូ Belle Condominium សង្កាត់ Haui Khwang ទីក្រុងបាងកក ប្រទេសថៃ។

បើតាមដឹងអ្នកថតវីដេអូឃ្លីបមានឈ្មោះ Viraluk “Manao” Sutthiprapar ដែលនាងគឺជាតារាម៉ូដែលថតស្ពតផ្សព្វផ្សាយមួយរូប មានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្បៈថៃផងដែរ។ នាងត្រូវបានគេដឹងទៀតថា ធ្លាប់ជាអតីតបេក្ខនារីមួយរូប ប្រកួតប្រជែងក្នុងកម្មវិធីប្រឡង បវរកញ្ញា Miss Maxim Model កាលពីឆ្នាំ ២០១៥ ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រ្តីជាម្តាយម្នាក់ កំពុងធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយសារនាំកូនស្រីតូច ដើរផ្សារទាំងអាក្រាតកាយ!

ស្រ្តីជាម្តាយម្នាក់ កំពុងធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយសារនាំកូនស្រីតូច ដើរផ្សារទាំងអាក្រាតកាយ!

ស្រ្តីជាម្តាយម្នាក់ កំពុងធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយសារនាំកូនស្រីតូច ដើរផ្សារទាំងអាក្រាតកាយ!

ស្រ្តីជាម្តាយម្នាក់ កំពុងធ្វើឲ្យមហាជនផ្ទុះកំហឹង ដោយសារនាំកូនស្រីតូច ដើរផ្សារទាំងអាក្រាតកាយ!