“ប៉ះ​ស្វាយ​រៀង បឹង​កេត​ដាក់​ឱ្យ​អស់ គ្មាន​ទុក​ម៉ារៀល” ប្រាក់ សុវណ្ណារ៉ា

ក្រុម​បឹង​កេត​អង្គរ នឹង​ត្រូវ​ទៅ​ប្រកួត​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ នៅ​ឯ​កីឡដ្ឋាន​ស្វាយ​រៀង ក្នុង​សប្ដាហ៍​ទី​១៧ ​លីគ​កំពូល​កម្ពុជា។ ខណៈ​ការ​ប្រកួត​នេះ លោក ប្រាក់ សុវណ្ណារ៉ា ​បញ្ជាក់​ថា ​ក្រុម​បឹង​កេត​នឹង​ប្រឹង​ឱ្យ​អស់​សមត្ថភាព ​គ្មាន​លាក់​ទុក​អ្វី​នោះ​ទេ។

 

“ប៉ះ​ស្វាយ​រៀង បឹង​កេត​ដាក់​ឱ្យ​អស់ គ្មាន​ទុក​ម៉ារៀល” ប្រាក់ សុវណ្ណារ៉ា

 

បឹង​កេត​អង្គរ​កំពុង​តែ​សម្លឹង​ឃើញ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​បណ្ដើរ​ៗ​ហើយ ព្រោះ​កំពុង​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង ហើយ​ការ​ប្រកួត​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ដោយ​២​ប្រកួត​ដែល​នៅ​សល់​នោះ ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រុម​ប៉ូលិស។

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​បឹង​កេត​គិត​ថា ​២​ប្រកួត​នៅ​សល់​មាន​តែ​ស្វាយ​រៀង​ទេ ដែល​ពិបាក​បំផុត​ព្រោះ​ត្រូវ​លេង​នៅ​ក្រៅ​ដី ដល់​ខេត្ត​ស្វាយ​រៀង​ផង ​ហើយ​ប្រសិន​បើ​ឈ្នះ​ប្រកួត​នេះ ​ក្រុម​របស់​លោក​មាន​សង្ឃឹម​ដល់​ទៅ​៩០​%​ទៅ​ហើយ​ក្នុង​ការ​លើក​ពាន​។

 

“ស្វាយ​រៀង​ជា​ក្រុម​ខ្លាំង យើង​ត្រូវ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បាន​៣​ពិន្ទុ​ជា​ចាំ​បាច់។ ប្រសិន​បើ​ឈ្នះ​ស្វាយ​រៀង នោះ​ឱកាស​យើង​ឡើង​ដល់​៩០​%​ទៅ​ហើយ។ កីឡាករ Omogba ​និង ឈុន សុធារ័ត្ន​ ដែល​មាន​របួស ពួកគេ​អាច​នឹង​ជា​ទាន់​ពេល​ប្រកួត​នេះ ដូច្នេះ​យើង​ប្រឹង​ឱ្យ​អស់​មិន​ទុក​ម៉ា​រៀល​ទេ”។ សម្ដី​របស់​លោក ប្រាក់ សុវណ្ណារ៉ា​។

 

ទស្សនា​វីដេអូ​ផ្ទាល់​ខាង​ក្រោម​នេះ​៖

 

 

អត្ថបទ៖ មុន្នី រម្យ