​តើ​ពណ៌​បៃតង​ល្អ​ចំពោះ​កូន​ដូចម្តេច​?

​តើ​ពណ៌​បៃតង​ល្អ​ចំពោះ​កូន​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​គ្រប់​យ៉ាង​ដូច​ដែល​អ្នក​ធ្លាប់​ដឹង​រួចមកហើយ​។ អ្នក​មិន​ត្រឹមតែ​ប្រយ័ត្ន​ពី​ចំណីអាហារ និង​ទម្លាប់​មួយចំនួន​ដែល​អ្នក​ធ្លាប់​ធ្វើ​នោះ​ទេ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ពី​ពណ៌​ដែរ​។ ហេតុអ្វី​បានជា​ត្រូវ​ប្រយ័ត្ន​ទៅ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ មាន​ពណ៌​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​បាន ហើយ​នៅពេល​ដែល​អារម្មណ៍​អ្នក​មិន​ស្រួល វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ជាខ្លាំង​។ ដូចនេះ​អ្នក​គួរតែ​រៀបចំ​បន្ទប់​ដែល​មាន​ពណ៌​បៃតង ព្រោះ​វា​ជា​ពណ៌​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ចិត្តស្ងប់ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​លោត​ត្រូវ​ចង្វាក់​។ ម្យ៉ាងទៀត​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ដក​ដង្ហើមបាន​ស្រួល​ផងដែរ​។ ជាងនេះទៅទៀត​កូន​ក្នុង​ផ្ទៃ​នឹង​លូតលាស់​បានល្អ​នៅពេល​ដែល​អ្នក​មើល​ឃើញ​ពណ៌​បៃតង​ច្រើន​។ ដូចនេះ​វា​ជា​ពណ៌​ដែល​ល្អ​ចំពោះ​អ្នក​ម្តាយ​ដែល​ពរ​ពោះ​គ្រប់រូប​ណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។