Messi និង Turan ជួយ Barcelona លើកពាន Spanish Super Cup យប់មិញ ក្រោយបំបាក់ Sevilla ៣-០ (មានវីដេអូ)

អេស្ប៉ាញ៖ កាលពីយប់មិញនេះ ក្លិបបាល់ទាត់កំពូលរបស់អេស្ប៉ាញ Barcelona បានបំបាក់ Sevilla ៣-០ លើកពាន Spanish Super Cup បានសម្រេច ដោយសរុបលទ្ធផលទាំងពីរជើង Barcelona យកឈ្នះ ៥-០ ។

ទាក់ទងនឹងការប្រកួតកាលពីយប់មិញនេះ គឺជាការប្រកួតវគ្គផ្តាច់ព្រ័តជើងទីពីរនៃពានរង្វាន់ Spanish Super Cup ដែលប្រព្រឹត្តឡើងនៅឯកីឡដ្ឋាន Camp Nou ដែលជាទឹកដីរបស់ Barcelona ។ 

Barcelona គឺជាក្រុមដែលមានប្រៀបជាងគេ កាលពីយប់មិញ ដោយមិនបានឲ្យគូប្រកួតស៊ុតចូលវិញបាន សូម្បីមួយគ្រាប់   ពោលនៅក្នុងតង់ទី១ Barcelona បាននាំមុខមុន នៅនាទី១០ ដោយកីឡាករ Arda Turan។ ចូលមកដល់នាទី៣៣ Sevilla សឹងតែរកបានគ្រាប់បាល់តាមស្មើទៅហើយ ប៉ុន្តែកីឡាករ Vicente Iborra ខកខានស៊ុតមិនចូលបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ធ្វើឲ្យលទ្ធផលតង់ទីមួយ Barcelona នាំមុខ ១-០ ។

ចូលដល់តង់ទី២ ប្រកួតទើបតែបាន២នាទី ពោលគឺនាទី៤៧ Arda Turan បានស្វែងរកគ្រាប់បាល់ឲ្យ Barcelona មួយគ្រាប់ទៀតធ្វើឲ្យក្រុមនាំមុខ ២-០។ ចូលមកដល់នាទី៥៦ Barcelona បន្ថែមបានម​ួយគ្រាប់ទៀត ស៊ុតដោយកីឡាករ Lionel Messi កាន់តែធ្វើឲ្យ Barcelona កក់ក្តៅនូវជ័យជំនះ ដែលលទ្ធផល ៣-០ នេះរក្សារហូតដល់បញ្ចប់ការប្រកួត។

សូមបញ្ជាក់ផងដែរថា គ្រាប់បាល់មួយគ្រាប់របស់ Messi កាលពីយប់មិញនេះ គឺជាគ្រាប់ទី១០០ របស់រូបគេ ក្រោមការដឹកនាំដោយលោកគ្រូបង្វឹក Luis Enrique និងថែមទាំងជាពានទី២៩ របស់រូបគេជាមួយក្លិប Barcelona ទៀតផង។

គួររំលឹកផងដែរថា កាលពីជើងទីមួយនោះ Barcelona ក៏បានយកឈ្នះ Sevilla មួយលើកហើយដែរ ក្នុងលទ្ធផល ២-០ ដូច្នេះគួបផ្សំនឹងលទ្ធផល ៣-០ កាលពីយប់មិញទៀត ធ្វើឲ្យ Barcelona យកឈ្នះ Sevilla ៥-០ ក្នុងលទ្ធផលសរុបទាំងពីរជើង និងលើកពាន Spanish Super Cup មុននឹងត្រៀមបើករដូវកាលថ្មី៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត