ភ្ញាក់ផ្អើល មាស សុខសោភា ទៅជុំ នីសា និងសោភា នៅហង្សមាស

ភ្នំពេញ: ពីរូបថតរបស់កំពូលតារាចម្រៀងស្រីបីដួងក្រៅទ្រនំដែលស្រាប់តែផុសឡើងជុំគ្នា លើស្ទីលកាយវិការសម្តែងបែបផ្សេងៗគ្នា ហើយក៏បង្ហាញពីភាពរីករាយរាក់ទាក់នឹងគ្នា ភ្ជាប់នឹងសារខ្លីថា «យូរៗជួបគ្នាម្តង គេនៅតែគួរឲ្យស្រឡាញ់គ្នា សប្បាយណាស់»។

ទាំងការភ្ញាក់ផ្អើលនោះ ក៏បង្កឲ្យមានការងឿងឆ្ងល់ពីអ្នកគាំទ្រពួកគេច្រើនផងដែរពីការយល់ឃើញផ្សេងៗគ្នា។ ភ្ជាប់នឹងរឿងតារាចម្រៀងសំនៀងក្រអួន កញ្ញា សុគន្ធ នីសា ដែលទើបវេចបង្វេចបាយៗពីទ្រនំថោន ឃ្លាតពីនាង មាស សុខសោភា មកចូលជ្រកទ្រនំចាស់វិញនោះ មានពាក្យចចាមអារ៉ាមថា អ្នកនាង មាស សុខសោភា ទំនងជាវេចបង្វេចទៅតាមមិត្តរួមទ្រនំ បានជាហ្វេសប៊ុកនាង សុគន្ធ នីសា ដែលផុសរូបថតរួមគ្នា មានទាំង អ្នកនាង ពេជ្រ សោភា ផងនោះ ដែលកន្លងមក ពេជ្រ សោភា ធ្លាប់បោះពាក្យសម្ដីឌឺដងដាក់ឲ្យ មាស សុខសោភា អំពីរឿងមានប្តីហើយបែរជាព្យាយាមលាក់លៀមពីមហាជន។

មានលើកឡើងផងដែរថា សុគន្ធ នីសា នឹងមិនវិលទៅរកទ្រនំថោន រួមទាំង នាង ពេជ្រ សោភា ទៅជាមួយនោះទេ។ មហាជនបន្ថែមទៀតថា៖ «ពាក្យសម្ដីឌឺដងពីអ្នកនាង ពេជ្រ សោភា ទៅលើនាង មាស សុខសោភា កន្លងមកនឹងបានបញ្ចប់ ព្រោះថា អ្នកនាង មាស សុខសោភា ក៏មានភាពក្លាហានបណ្តើរវត្តមានស្វាមីអាណិកជន កាណាដា បើកចំហ ហើយដែរ»។

យ៉ាងណាមិញ នៅជុំវិញការសន្និដ្ឋានដោយភាពភា្ញក់ផ្អើលនឹងរូបថតបង្ហាញពីកាយវិការសម្តែងរួមគ្នាដំបូងទាំងបីនាក់លេចចេញជាសាធារណៈនោះ ភ្នំពេញ ប៉ុស្ដិ៍ មិនអាចសុំការបកស្រាយពីកំពូលតារាចម្រៀងបីដួងនោះទេ ខណៈពួកគេទាំងបីនាក់ខលចូលហើយ តែមិនមានអ្នកទទួល។

ដោយឡែក លោក មាស សុខរតនៈ ដែលកន្លងមកដឹងគ្រប់រឿងពីសកម្មភាពសិល្បៈរបស់ប្អូនស្រី នាង មាស សុខសោភា នោះ បែរជាឆ្លើយប្រាប់ភ្នំពេញប៉ុស្តិ៍ចំពោះរឿងរូបថតពួកគេថតជុំគ្នាបីនាក់នោះថា៖ «ខ្ញុំដូចជាមិនដឹងសោះ។ ខ្ញុំមិនដឹងមែនថា ពួកគេថតពេលណាទេ»។

យ៉ាងណា ដោយមិនអស់ចិត្តនឹងលើកឡើងពីរូបថត ដែលប្អូនស្រីថតរួមគ្នាជាមួយនឹង សុគន្ធ នីសា និង អ្នកនាង ពេជ្រ សោភា នោះ អ្នកគ្រប់ទូទៅនៅផលិតកម្មថោនរូបនេះ ក៏ស្នើសុំភ្នំពេញប៉ុស្តិ៍បង្ហាញរូបនោះឲ្យលោកបានឃើញសិន។

ប៉ុន្តែចម្លើយក្រោយពីឃើញរូបថតប្អូនស្រីនោះ លោក មាស សុខរតនៈ បានប្រាប់មកវិញយ៉ាងខ្លីថា៖ «បងអត់ប្រាកដទេអូន! មិនដឹងគេថតអីទេ»។ លោក មាស សុខរតនៈ បានអះអាងទៀតថា៖ «យ៉ាងណា ភា មិនបានទៅណាទេ នាងនៅថោនដដែល»។

ប៉ុន្តែពីរូបថតនេះក៏ត្រូវបានប្រភពដទៃទៀតបានមកបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ទៀតថា៖ «តារាចម្រៀងបីដួងនេះ ដែលរួមមាន អ្នកនាង មាស សុខសោភា កញ្ញា សុគន្ធ នីសា និងអ្នកនាង ពេជ្រ សោភា ពួកគេទទួលបានឱកាសថតស្ប៉តជុំគ្នាលើកដំបូង»។

ប្រភពដដែលនោះក៏បានពន្យល់ប្រាប់បន្ថែមថា៖ «ពួកគេថតឲ្យផលិតមួយ ដែលធ្លាប់នាំ មាស សុខសោភា ទៅច្រៀងអង្គាសប្រាក់នៅកូរ៉េយកមកជួយមន្ទីរពេទ្យគន្ធបុប្ផានោះ មិនមែនថត មាស សុខសោភា ចូលទៅហង្សមាស ហើយក៏មិនមែន សុគន្ធ នីសា ដឹកដៃ ពេជ្រ សោភា ចូលមកថោននោះដែរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


ភ្ញាក់ផ្អើល មាស សុខសោភា ទៅជុំ នីសា និងសោភា នៅហង្សមាស

ព្រោះ​ស្រ​លាញ់!! Justin Bieber សុខ​ចិត្ត​យក​សង្សារ​ថ្មី​មុខ​មាត់​ដូច Selena ព្រោះ​កាត់​ចិត្ត​ពី​នាង​មិន​បាន

ភ្ញាក់ផ្អើល មាស សុខសោភា ទៅជុំ នីសា និងសោភា នៅហង្សមាស

នាយ ឆើត ធ្លាក់ខ្លួនឈឺចូលពេទ្យស្រែកសុំជំនួយ