ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ របូត​ពី​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ត្រូវ​បាន​ធ្លាក់​មក​ក្នុង​ដៃ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​

​ដោយសារ​ការ​ដកខ្លួន​លាលែង​ចេញ​របស់​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ពី​សមាជិក​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ និង​ត្រូវ​បាន​បញ្ចូល​ក្រុមហ៊ុន​ Intelligent​ Solution​ System​ Co.,​ Ltd.​ តំណាង​ដោយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​សមាជិក​ភាគហ៊ុន​ថ្មី​ ជា​នីតិបុគ្គល​នោះ​ គឺ​ក្រុមហ៊ុន​ DMC​ ត្រូវ​បាន​ក្រុមហ៊ុន​ Intelligent​ Solution​ System​ Co.,​ Ltd.​ កាន់កាប់​ភាគហ៊ុន​ថ្មី​ចំនួន​១.០០០​ភាគហ៊ុន​ និង​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ ជា​អតីត​ថៅកែ​ប្រមូល​លុយ​ពី​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​របស់​ក្រុមហ៊ុន​ DMC​ កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ មាន​ន័យ​ថា​ ក្រុមហ៊ុន​ DMC​ បាន​របូត​ពី​ដៃ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ពីរ​នាក់​បងប្អូន​ ហើយ​ធ្លាក់​មក​ដល់​ក្នុង​ដៃ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ វិញ​ម្តង​ហើយ​ ។​

ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ របូត​ពី​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ត្រូវ​បាន​ធ្លាក់​មក​ក្នុង​ដៃ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​

ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ របូត​ពី​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ត្រូវ​បាន​ធ្លាក់​មក​ក្នុង​ដៃ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​

​ដើម​ឡើយ​ ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ មាន​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​ថៅកែ​បារី​អា​ឡាំង​ដឺ​ឡុ​ង​ ជា​អភិបាល​ក្រុមហ៊ុន​ ដោយ​មាន​ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ចុងឆ្នាំ​២០០៨​ចំនួន​៨.០០០​លាន​រៀល​ (​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​ ក្រោយមក​ ក្រុមហ៊ុន​ DMC​ ដដែល​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ដែល​ត្រូវជា​បងប្អូន​ជាមួយ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ។​

​ក្រុមហ៊ុន​ DMC​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ សម្រេច​អនុញ្ញាត​ឲ្យ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (MEF)​ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (MPTC)​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​មួយ​ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ MPTC​ សម្រាប់​ត្រួតពិនិត្យ​ CDR​ (Call​ Details​ Record)​ របស់​ប្រតិបត្តិ​ករ​សេវា​ទូរគមនាគមន៍​ទាំងអស់​ បូក​រួម​ទាំង​ការ​បេ​ង្កើ​ត​ពេលវេលា​គោល​មួយ​ផង​ (Master​ Clock)​ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៣៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​

​នៅ​ពេល​មជ្ឈមណ្ឌល​របស់​ក្រុមហ៊ុន​ DMC​ ដំណើរការ​ គឺ​មជ្ឈមណ្ឌល​នេះ​ត្រូវ​គ្រប់គ្រង​ផ្ទាល់​នូវ​រាល់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​គ្រប់​ប្រភេទ​ និង​សេវា​ថ្មីៗ​បន្ថែម​ទៀត​ ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា​លើ​វិស័យ​នេះ​ ហើយ​ក្នុង​ករណី​បណ្តាញ​ Direct​ Links​ ដែល​ផ្តល់​ដោយ​គ្រប់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរគមនាគមន៍​មាន​បញ្ហា​នោះ​ គឺ​តម្រូវ​ឲ្យ​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​ផ្តល់​ CDR​ ដើម​ (Raw​ CDR)​ មក​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ​ ។​

​រង់ចាំ​មើល​ តើ​ក្រុមហ៊ុន​ DMC​ ដែល​មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នោះ​ មាន​កិច្ចសហការ​យ៉ាងណា​ជាមួយ​ក្រសួង​ MPTC​ និង​ក្រសួង​ MEF​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​បង្កើត​ និង​ដំណើរការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​ ?​ ៕​

Related