ពិធិការី​ទូរទស្សន៍​ម្នាក់​ថា​រឿង Kubo ល្អ​មើល​រហូត​ដល់​ថ្នាក់​ចង់​ដាក់​ឈ្មោះ​កូន​​ប្រុស​តាម​តួឯក

កញ្ញា ឈិន រីយ៉ា ពិធីការី​កម្មវិធី ម៉ាអេម ក្នុង​ទូរទស្សន៍ My TV សរសើរ​ថា​រឿង «Kubo and The Two Strings» ថា​ល្អ​មើល និង​ឈ្មោះ​តួឯក​ពីរោះ រហូត​ដល់​ថ្នាក់​ចង់​ដាក់​ឈ្មោះ​កូន​ប្រុស​ខ្លួន​ផ្ទាល់​តាម​តួ​អង្គ នៅ​ថ្ងៃ​អនាគត។

 

ពិធីការី​មាឌ​ល្អិត​សម្ដី​បាន​រូប​នេះ បាន​អះអាង​បែប​នេះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​របស់​នាង​កាល​ពី​យប់​មិញ​តែ​ម្ដង បន្ទាប់​ពី​បាន​ទស្សនា​ការ​បញ្ចាំង​សម្ពោធ​រឿង «Kubo and The Two Strings» កាល​ពី​ថ្ងៃ​ទី​១៦ សីហា កន្លង​ទៅ។

 

រីយ៉ា សរសេរ​លើ​ហ្វេសប៊ុក​នាង​ថា៖ “Kubo ជា​រឿង​ល្អ​មើល ខ្ញុំ​ពិត​ជា​ចូលចិត្ត និង​ស្រលាញ់​ឈ្មោះ «Kubo» នេះ​មែន​ទែន។ ខ្ញុំ​ប្រាកដ​ជា​នឹង​ដាក់​ឈ្មោះ​នេះ​ឲ្យ​កូន​ប្រុស​ខ្ញុំ​នៅ​ពេល​អនាគត”។

 

ពិធិការី​ទូរទស្សន៍​ម្នាក់​ថា​រឿង Kubo ល្អ​មើល​រហូត​ដល់​ថ្នាក់​ចង់​ដាក់​ឈ្មោះ​កូន​​ប្រុស​តាម​តួឯក

 

ឆ្លើយ​តប​នឹង​ការ​អះអាង​នេះ រីយ៉ា បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា៖ “ឈ្មោះ Kubo ស្ដាប់​មើល​ទៅ​ពីរោះ ហើយ​បង្ហាញ​ពី​ឥទ្ធិពល​មាន​ពី​កំណើត ភាព​ឈ្លាស​វៃ និង​ក្លាហាន ដូច​តួ​អង្គ​ឯក​ជា​កូន​ក្មេង Kubo នៅ​ក្នុង​រឿង​អ៊ីចឹង​ដែរ គឺ​ក្លាហាន ខ្លាំង និង​មាន​អំណាច​ពី​កំណើត”។

 

រីយ៉ា បន្ត​ថា គ្រប់​ប្លង់​ទាំង​អស់​សុទ្ធ​តែ​ល្អ​មើល តែ​នាង​ចូលចិត្ត ២ ប្លង់​ជាង​គេ​ក្នុង​សាច់​រឿង​ទាំង​មូល។ ប្លង់​ទី១ គឺ​ត្រង់​ដែល​តួអង្គ Kubo ចេះ​មើល​ថែទាំ​ម្ដាយ ដែល​វង្វេង ភាំង​ស្មារតី ទាំង​ខ្លួន (Kubo) ​នៅ​ក្មេង​សោះ ខណៈ​ដែល​ការ​គិត និង​ទង្វើ​គឺ​ដូច​មនុស្ស​ធំ។ ឯ​ប្លង់​ទី​២ គឺ​ត្រង់​ដែល Kubo ក្លាហាន​ហ៊ាន​តស៊ូ​ប្រយុទ្ធ​នឹង​ជីតា​ខ្លួន (ស្ដេច​ព្រះចន្ទ) ដែល​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់ ឲ្យ​ងាក​មក​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

 

ពិធិការី​ទូរទស្សន៍​ម្នាក់​ថា​រឿង Kubo ល្អ​មើល​រហូត​ដល់​ថ្នាក់​ចង់​ដាក់​ឈ្មោះ​កូន​​ប្រុស​តាម​តួឯក

 

«Kubo and The Two Strings» ជា​ខ្សែ​ភាពយន្ត​ផ្សងព្រេង​ប្រភេទ Animated Movie របស់​អាមេរិក ដែល​រៀបរាប់​ពី​ក្មេង​ប្រុស​ពិការ​ភ្នែក​ម្ខាង​ម្នាក់​ឈ្មោះ Kubo មើល​ថែទាំ​ម្ដាយ​ឈឺ។ បិសាច និង​ស្ដេច​ព្រះ​ចន្ទ (ជីតា​របស់ Kubo) នាំ​គ្នា​តាម​ស្វែង​រក Kubo ដើម្បី​ខ្វះ​យក​ភ្នែក​ម្ខាង​ទៀត មិន​ឲ្យ​មាន​ថាមពល​ខ្លាំង​ដូច​ឪពុក និង​ម្ដាយ។ Kubo ត្រូវ​ផ្សងព្រេង​រក​អាវក្រោះ​ទិព្វ ដាវ​ទិព្វ​សាមូរ៉ៃ​របស់​ឪពុក​ខ្លួន​ដែល​ជា​អ្នក​ក្លាហាន​ដាវ​សាមូរ៉ៃ ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​បិសាច​ទាំង​នោះ ជា​ពិសេស​ស្ដេច​ព្រះចន្ទ។

 

ពិធិការី​ទូរទស្សន៍​ម្នាក់​ថា​រឿង Kubo ល្អ​មើល​រហូត​ដល់​ថ្នាក់​ចង់​ដាក់​ឈ្មោះ​កូន​​ប្រុស​តាម​តួឯក

 

ចង់​ដឹង​សាច់​រឿង​ប្រយុទ្ធ​នឹង​បិសាច និង​ដំណើរ​ជីវិត​របស់ Kubo ល្អ​មើល​យ៉ាង​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​តាម​រោងកុន​ធំៗ​នៅ​កម្ពុជា ដែល​នឹង​ចាប់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​១៨ សីហា ស្អែក​នេះ​តែ​ម្ដង៕

 

អត្ថបទ៖ សុផាត