Villa ទិញប្រធានក្រុមជម្រើសជាតិអូស្ត្រាលីពីក្លិប Crystal Palace

ក្លិបបាតតារាង Premier League រដូវកាលមុន Aston Villa បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាល Mile JedinaK ពីក្លិប Crystal Palace ក្នុងកិច្ចសន្យាចំនួន ៣ឆ្នាំក្នុងតម្លៃខ្លួនមិនត្រូវបានបង្ហាញ។

Mile-Jedinak

Jedinak វ័យ ៣២ឆ្នាំ បានចូលលេងឲ្យក្លិប Palace នេះ ច្រើនជាង ១៥០ប្រកួត ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានផ្ទេរចូលពីក្លិបតួកគី Antalyaspor កាលពីឆ្នាំ ២០១។

ខ្សែបម្រើរូបនេះ ចូលលេងឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ៦៤ប្រកួត និងជាប្រធានក្រុមជម្រើសជាតិ ដឹកនាំក្រុមទៅលេងក្របខណ្ឌ Asian Cup កាលពីឆ្នាំមុនផងដែរ៕

The post Villa ទិញប្រធានក្រុមជម្រើសជាតិអូស្ត្រាលីពីក្លិប Crystal Palace appeared first on CamboSport.