Mahrez សម្រេចបន្តនៅជាមួយ Leicester ៤ឆ្នាំបន្ថែមទៀត

ខ្សែបម្រើស្លាប Riyad Mahrez របស់ Leicester City បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាលេងថ្មីចំនួន ៤ឆ្នាំបន្ថែមទៀតជាមួយនិងម្ចាស់ជើងឯក Premier League រដូវកាលមុននេះ។ ការចុះកុងត្រាថ្មី ធ្វើឡើងបន្ទាប់ពីមិត្តរួមក្រុម Wes Morgan, Jamie Vardy, Kasper Schmeichel និង Andy King ទើបតែចុះកុងត្រាថ្មីដែរ។

Riyad-Mahrez

កីឡាករអន្តរជាតិសញ្ជាតិអាល់ហ្សឺរី វ័យ ២៥ឆ្នាំរូបនេះ ធ្លាប់មានព័ត៌មានពាក់ព័ន្ធជាច្រើនថាផ្ទេរទៅលេងនៅក្លិបកាំភ្លើងធំ Arsenal កាលពីរដូវក្តៅនេះ។

រូបគេស៊ុតបញ្ចូលទី ១៧គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១១ដងកាលពីរដូវកាលមុន ហើយត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ដោយសមាគមកីឡាបាល់ទាត់អាជីព។ លោក Claudio Ranieri គ្រូបង្វឹកក្លិបនេះ ក៏ទើបបានចុះហត្ថលេខាលើកិច្ចសន្យាដឹកនាំថ្មីដែរ បន្ទាប់ពីបានបាត់បង់ខ្សែបម្រើកណ្តាល N’Golo Kante ទៅឲ្យក្លិបតោខៀវ Chelsea។

Mahrez បានផ្ទេរចូលមកលេងនៅក្លិបកញ្ជ្រោងនេះពីក្លិបលីកលំដាប់ទីពីរបារាំង Le Havre កាលពីខែមករាឆ្នាំ ២០១៤៕

The post Mahrez សម្រេចបន្តនៅជាមួយ Leicester ៤ឆ្នាំបន្ថែមទៀត appeared first on CamboSport.