ម្ចាស់ផ្ទះចិនបញ្ចេញគំរូស្ពានថ្មី ទទួលអូឡាំពិក 2022

6 Videos


CNN News រាយការណ៍ថា ទីក្រុងប៉េកាំង និង ទីក្រុងចាងចៀ ខូវ ដែលជាម្ចាស់ផ្ទះអូឡាំពិករដូវរងា 2022 នឹងសង់ស្ពានថ្មី មានសញ្ញាជាកីឡាអូឡាំពិក មានឈ្មោះថា សាន់ សាន (San Shan Bridge) រចនាឡើងមាន ៦ កង ដែល LOGO អូឡាំពិកមាន ៥ កង ។
ម្ចាស់ផ្ទះចិនបញ្ចេញគំរូស្ពានថ្មី ទទួលអូឡាំពិក 2022
ពិសេសជាងនេះ បើសិនមើលពីលើនឹងឃើញមានទម្រង់ប្រហាក់ប្រហែល DNA និង បើមើលពីម្ខាង នឹងឃើញរូបរាងដូចភ្នំ ៣ ដែលដាក់ឈ្មោះជាភាសាចិន សាន់ សាន (San Shan) មានន័យថា «ភ្នំ ៣» ។
ម្ចាស់ផ្ទះចិនបញ្ចេញគំរូស្ពានថ្មី ទទួលអូឡាំពិក 2022
វាមានប្រវែង ៤៥២ ម៉ែត្រ ឆ្លងកាត់ទន្លេ «គុយ» ជាស្ពានចម្បងសម្រាប់ឆ្លងភ្ជាប់ពីទីក្រុងប៉េកាំង និង ទីក្រុងចាងចៀខូវ រំលេចក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា 2022 ដែលអ្នករចនាម៉ូដបានបង្ហាញថា ស្ពាននេះបានបញ្ជាក់ដួងវិញ្ញាណរបស់អូឡាំពិកហ្គេម និង ដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ទីក្រុងប៉េកាំងដែលជាទីក្រុង ភ្ជាប់ពិភពលោកផងដែរ ៕
                                                                           សូរ្យរិទ្ធ (ប្រៈឆាឆាតិ)
ម្ចាស់ផ្ទះចិនបញ្ចេញគំរូស្ពានថ្មី ទទួលអូឡាំពិក 2022
ម្ចាស់ផ្ទះចិនបញ្ចេញគំរូស្ពានថ្មី ទទួលអូឡាំពិក 2022