កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាស របស់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីប្រាំមួយ នៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ទាំង៥រូប ប្រកួតគ្នាជាលក្ខណៈឯកជន ដោយឲ្យពួកគេទាំងប្រាំនាក់បង្កើត អាជីវកម្មតូចមួយរៀងៗខ្លួននៅលើរថភ្លើង ដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តកំពត ដោយកម្មវិធីផ្តល់ដើមទុនចំនួន ២០ម៉ឺនរៀលដើម្បីទិញទំនិញដែលពួកគេគិតថាអាចចំណេញ នៅពេលលក់ក្នុងរថភ្លើង។

កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខនារី អ៊ួយ សុគន្ធា ដែលជាបេក្ខនារីទីប្រាំត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។

សម្រាប់សប្តាហ៍នេះវិញ គឺមានតែបេក្ខជនប្រាំរូបទៀតប៉ុណ្ណោះដែលត្រូវប្រកួតគ្នាតាមលទ្ធផលពី ការចំណេញរបស់គេ ហើយមនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនងនឹងអាចរកចំណូលបានតិចជាងគេហើយអាច ចាកចេញពីកម្មវិធីអាចជាបេក្ខជន លី រនី ឬ សា សុវណ្ណឌី ឬ កែវ សេរីរ៍ត្ន។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមាន បេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់ បេក្ខជនចូលរួមក្នុងកម្មវិធី និងតាមរយៈការវាយតម្លៃ និងដាក់ពិន្ទុពីអ្នកជំនាញ រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។

នៅសប្តាហ៍ក្រោយគឺជាសប្តាហ៍ទី៧នៃការជម្រុះបេក្ខជន។ កម្មវិធីតម្រូវឲ្យបេក្ខជនដែលនៅសល់ចំនួន ៤រូបធ្វើគម្រោងអាជីវកម្មមួយ ដែលកំណត់ដើមទុនចំនួន១លានរៀល។ បេក្ខជនត្រូវរៀនរៀបចំធ្វើគម្រោង អាជីវកម្មដែលខ្លួនគិតថាសមនឹងទុនដែលបានកំណត់ និងមានផែនការច្បាស់លាស់មុននឹង បើកអាជីវកម្មមួយពិតប្រាកដ។

គណៈកម្មាការចំនួន៥រូបដែលជាអ្នកជំនួញ មានបទពិសោធន៍ច្រើនឆ្នាំ នឹងដាក់ពិន្ទុ ហើយបោះឆ្នោតដល់បេក្ខជន នៅពេលដែលពួកគេធ្វើបទបង្ហាញ។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹង មានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំមួយ