​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អ្វី​ពេល​ឃ្លាន​?

​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​អ្វី​ពេល​ឃ្លាន​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​ឃ្លាន អ្នក​ត្រូវ​តែ​ញ៉ាំ​ចំណី​ត្រូវ ទើប​វា​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​អាច​មាន​ការលូតលាស់​ល្អ​។ តើ​មាន​អ្វី​ដែល​អ្នក​អាច​ពិសារ​បាន​ទៅ​?

​នៅពេល​ដែល​អ្នក​ឃ្លាន អ្នក​អាច​ពិសារ​ផ្លែ​ឈើ​បាន ព្រោះ​នៅក្នុង​ផ្លែ​ឈើ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ជាមួយ​វីតាមីន​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​។ ប៉ុន្តែ​អ្នក​មិន​អាច​បរិ​ភាគ​ល្ហុង និង​ឪឡឹក​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ អ្នក​ក៏​មិន​អាច​ពិសារ​ធុរេន និង​គូ​លេន​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកក្តៅ​ក្នុង​។ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ផ្លែឈើ​ល្អ​មែន ប៉ុន្តែ​វា​មិន​អាច​កាត់បន្ថយ​ការ​ឃ្លាន​របស់​អ្នក​បាន​អស់​នោះ​ទេ ដូចនេះ​អ្នក​អាច​ញ៉ាំ​នំ​មួយចំនួន​ដែល​មិន​មាន​ពណ៌​ខ្លាំង ហើយ​មិន​មាន​ក្លិន​ក្រអូប ព្រោះ​នៅក្នុង​ក្លិន​ទាំងនេះ​សុទ្ធតែ​មាន​លាយ​សារធាតុ​ដែល​មិនល្អ​ចំពោះ​អ្នក និង​កូន​ឡើយ​។ ប៉ុន្តែ​អ្នក​ក៏​មិន​អាច​ពិសារ​នំ​ទាំងនោះ​ច្រើន​ដែរ ដោយ​វា​បាន​ដាក់​ថ្នាំ​ជាច្រើន​ដើម្បី​រក្សា​បាន​យូរ​មិន​ខូច​។ អាស្រ័យ​ហេតុនេះ​ហើយ អ្នក​អាច​ញ៉ាំ​នំ​បុ័ង ឬ​នំ​ប៉ាវ​បាន ព្រោះ​គេ​មិន​បាន​ដាក់​ថ្នាំ​ដើម្បី​រក្សា​វា​បាន​យូរ​នោះ​ទេ នោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។