​វិធីសាស្ត្រ​បង្កើន គុណភាព​មេ​ជីវិត​ឈ្មោល ឲ្យ​អ្នក​ឆាប់​មានកូន​

​វិធីសាស្ត្រ​បង្កើន គុណភាព​មេ​ជីវិត​ឈ្មោល ឲ្យ​អ្នក​ឆាប់​មានកូន​

សព្វថ្ងៃនេះ បុរស ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ឲ្យ​មែនទេ ជាពិសេស សុខភាព​បន្ត​ពូជ​តែម្តង ពីព្រោះ មាន​ករណី​ច្រើន ដែល​បុរស​មិន​អាច​មាន​កូន​បាន​។​

ស្ត្រេ​ស ចំណីអាហារ ជាតិពុល និង​របៀប​រស់នៅ អាច​ជះឥទ្ធិពល ដល់​រឿង​នេះ​បាន ដូច្នេះ អ្នក​គួរតែ​មាន​ភាព​ឆ្លាត​វៃ ដើម្បី​បង្កើន​សមត្ថភាព របស់​មេ​ជីវិត​ឈ្មោល ហើយ​បើ​អ្នក​បារម្ភ​ខ្លាំង វា​ល្មម​ដល់ពេល​ដែល​អ្នក ត្រូវ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​។​

​បរិមាណ​
​ការសិក្សា​បង្ហាញថា ការបញ្ចេញ​ទឹកកាម​ញឹកញាប់​ពេក អាច​ជះឥទ្ធិពល​អាក្រក់ ដល់​គុណភាព​មេ​ជីវិត​ឈ្មោល ដូច្នេះ ការ​រួមភេទ​ញឹកញាប់ និង​ការសម្រេច​កាម​ដោយ​ខ្លួន គួរតែ​ជា​អ្វី ដែល​បុរស​គួរ​កាត់បន្ថយ​។​

​ការជក់បារី និង​ការ​ផឹកស្រា​
​កត្តា​ទាំង​ពីរ​នេះ ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការ​មានកូន ក៏ដូចជា​បរិមាណ និង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​។ ដូច្នេះ ដល់ពេល​ដែល​អ្នក ត្រូវ​បោះបង់ចោល ការជក់បារី និង​ការ​ផឹកស្រា​ហើយ​។​

ការ​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងការ​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល មាន​សុខភាព​ល្អ ក៏ប៉ុន្តែ ការហាត់​ហួសកម្លាំង ឬ​ច្រើន​ម៉ោង​ពេក មិនល្អ​នោះ​ទេ​។​

​កម្តៅ​
​ចូរ​គ្រប់គ្រង​កម្តៅ នៅក្បែរ​ប្រដាប់​ភេទ​របស់​អ្នក ឲ្យ​ត្រជាក់ ដូចជា មិន​ត្រូវ​ស្លៀកខោ​តឹងៗ រស់នៅ​កន្លែង​ត្រជាក់ៗ កុំ​ងូតទឹ​កក្តៅ ឬ​សូ​ណា​ជា​ដើម​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។