សមាគម​កម្មសិទ្ធិបញ្ញា ត្រូវបាន​បង្កើត​ឡើងលើ​ក​ដំបូង​នៅ​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​កម្មសិទ្ធិបញ្ញា​ និពន្ធដោយ : ញ៉ុង​ ហេង       August-18-2016, 2:41 pm         234

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមាគម​កម្មសិទ្ធិបញ្ញា ត្រូវបាន​បង្កើត​ឡើងលើ​ក​ដំបូង​នៅ​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​កម្មសិទ្ធិបញ្ញា​​ភ្នំពេញ​៖ វិស័យ​កម្មសិទ្ធិបញ្ញា ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា ជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ផ្ដល់​ភាពសំបូរ​បែប​នៃ​ស្នាដៃ​ច្នៃប្រឌិត​ថ្មីៗ​។ ដើម្បី​ជំរុញ​វិស័យ​កម្មសិទ្ធិបញ្ញា​របស់​ក​ម្ពុ​ជា ដែល​នៅមាន​ភាពយឺតយ៉ាវ​នៅឡើយ ឲ្យ​តាម​ទាន់​បណ្ដា​ប្រទេស​មួយចំនួន សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា (IPAC) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៧​ខែសីហា ម្សិលមិញ​នេះ​។

​លោក​មេធាវី ពេ​ជ អង្គ ប្រធាន IPAC ឲ្យ​ដឹងថា សមាគម​នេះ មាន​គោលដៅ​ជំរុញ​ឲ្យ​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុជា​ឲ្យ​មាន​ភាពរឹងមាំ តា​រយៈ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំ​ទួ​លាយ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​សមាគម​នេះ​បាន​ប្រមូលផ្ដុំ​អ្នកចេះដឹង​ទាំងឡាយ ឲ្យ​ចូលរួម​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​កម្មសិទ្ធិបញ្ញា ដោយ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុ​ជាមាន​ភាពខ្លាំង​ក្លា​ឡើង​»​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ IPAC នៅ​ថ្ងៃទី​១៧​ខែសីហា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) លោក ពេ​ជ អង្គ មានប្រសាសន៍ថា ធនធានមនុស្ស​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា​របស់​ក​ម្ពុ​ជា និង​ការយល់ដឹង​របស់​មហា​ជន​អំពី​វិស័យនេះ នៅមានកម្រិត​ទាប​នៅឡើយ​។ លោក​ថ្លែងថា​៖«​ប្រទេស​នានា​ជុំវិញ​ពិភពលោក ពិសេស​ប្រទេស​ជុំវិញ​យើង ការយល់ដឹង​កម្មសិទ្ធិ​បញ្ញា​របស់​សាធារណជន និង​អ្នកជំនាញ​របស់គេ​មាន​កម្រិត​ខ្ពស់ ចំណែក​នៅ​កម្ពុជា​មិនអាច​នៅ​គម្លាត​មួយ​ដ៏​ធំ​ពី​គេ​នោះទេ​»​។

​ប្រធាន IPAC រូបនេះ អះអាងថា IPAC នឹង​ជំរុញ​ការបង្កើត​ស្នាដៃ​ថ្មីៗ ទាំង​ផ្នែក​សិល្បៈ និង​បច្ចេកវិទ្យា តាមរយៈ​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​កម្មសិទ្ធិបញ្ញា ដែល​នឹង​ជួយ​ការពារ​ស្នាដៃ​ទាំងនោះ​។ លោក​ប្រាប់​យ៉ាងនេះ​ថា​៖«​យើង​ពង្រឹងសមត្ថភាព​ផ្នែក​កម្មសិទ្ធិបញ្ញា ហើយ​រួមគ្នា​ជំរុញ​ការបង្កើត​ស្នាដៃ​ថ្មីៗ ធ្វើយ៉ាងណា​ឲ្យ​ម្ចាស់​ស្នាដៃ​ទាំងនោះ អាចធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​របស់ខ្លួន​បាន​»​។ បើតាម​លោក​មេធាវី ពេ​ជ អង្គ ការ​កា​ពារ​កម្មសិទ្ធិបញ្ញា​បានល្អ នឹង​ហុច​ផល​ល្អ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​៕