Pogba ​កំណត់​គោលដៅ​​លើក​ពាន EPL ជាមួយ​ Man Utd រដូវ​​​កាល​នេះ

Paul Pogba ​ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្រុម​ Manchester United​​ ​បាន​​បង្ហាញ​ពី​មហិច្ឆតា​ថា ​គោលដៅ​របស់​ខ្លួន​គឺ​តែង​តែ​ចង់​បាន​លេខ​១ ចង់​ជួយ​​ក្រុម​បិសាច​ក្រហម​ឈ្នះ​ពាន​​ Premier League ​និង​ត្រឡប់​ទៅ​លេង​ UEFA Champions League វិញ។

 

Pogba ​កំណត់​គោលដៅ​​លើក​ពាន EPL ជាមួយ​ Man Utd រដូវ​​​កាល​នេះ

Paul Pogba ​(លេខ៦) ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្រុម​ Manchester United

 

កីឡាករ​ជម្រើស​ជាតិ​បារាំង​ ដែល​ចាក​ចេញ​ពី​ Man Utd ​​ទៅ​ Juventus កាល​ឆ្នាំ​២០១២ ​បាន​ត្រឡប់​មក​ទឹកដី​ Old Trafford វិញ​​ ក្នុង​តម្លៃ​៩៣,៨​លាន​ផោន ដែល​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ នៅ​លើ​ពិភពលោក។

 

Pogba បាន​និយាយ​ថា៖ “ខ្ញុំ​មិន​គិត​ពី​តម្លៃ​ខ្លួន​របស់​ខ្ញុំ​ទេ ខ្ញុំ​គិត​​តែ​លេង​បាល់​ប៉ុណ្ណោះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឈ្នះ​ពាន​ក្នុង​លីគ។ មហិច្ឆតា​របស់​ខ្ញុំ តែង​តែ​ចង់​បាន​លេខ​១ ​និង​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត។ ដូច្នេះ​គោលដៅ​របស់​ខ្ញុំ​រដូវ​កាល​នេះ​គឺ ចង់​ឈ្នះ​ពាន​ក្នុង​លីគ។ យើង​ចង់​ត្រឡប់​ទៅ​លេង​ UEFA Champions League វិញ​ ព្រោះ​នោះ​​ជា​ទី​កន្លែង​របស់​យើង”។

 

Pogba ​កំណត់​គោលដៅ​​លើក​ពាន EPL ជាមួយ​ Man Utd រដូវ​​​កាល​នេះ

 

បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​២​ដង កាល​នៅ​ក្រុម​ Juventus ក្នុង​ប្រកួត​​ ​Coppa Italia ​រដូវ​កាល​មុន​ Pogba បាន​អវត្តមាន​​ពី​ការ​​ប្រកួត​បើក​ឆាក​​ Premier League ​ដែល​ Man Utd ឈ្នះ​ Bournemouth ​៣-១ ប៉ុន្តែ​កីឡាករ​វ័យ​​២៣​ឆ្នាំ​រូប​នេះ​ រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បិសាច​ក្រហម​ ក្នុង​ប្រកួត​សប្ដាហ៍​ទី​២ ​ពេល​ប៉ះ​ Southamton នៅ​​ Old Trafford យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal