អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​

គ្រូ​ជំនាញ​កីឡា​កាយ​សម្ព័ន្ធ​ជន​ជាតិ​ជប៉ុន Munehiro Kugiya រំពឹង​ជួយ​កីឡា​កាយសម័្ពន្ធ​កម្ពុជា​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ដូច​បណ្តា​ប្រទេស​ដែល​លោក​ធ្លាប់​​ដឹក​នាំ​ និង​បង្វឹក​កន្លង​មក។ ការ​លើក​ឡើង​នេះ​នៅ​ពេល​លោក​​ចូល​រួម​​ពិធី​​បើក​វគ្គ​​​​បណ្ដុះ​បណ្ដាល​​ដល់​​អត្តពលិក​​កាយ​សម្ព័ន្ធ​កម្ពុជា​​នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា។

 

អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​លោក​ Munehiro Kugiya​ និងលោក ណយ ផាណា

 

​ពិធី​​បើក​វគ្គ​កាល​ពី​ព្រឹក​មិញ​ ​លោក​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធកម្ពុជា​បាន​និយាយ​ថា​ ​វគ្គ​សិក្សា​មួយ​នេះ​វា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​កាយសម្ព័ន្ធ​​កម្ពុជា​ស្រប​ពេល​​កម្ពុជា​នឹង​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​អាស៊ីអាគ្នេយ៍​(ស៊ីហ្គេម)​លើក​ទី៣២ ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​​

 

លោក​ Munehiro Kugiya​ គ្រូ​ជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ដែល​​ធ្វើ​ជា​គ្រូ​បង្គោល​ក្នុង​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​មក​កាន់​កម្ពុជា​ដើម្បី​​ជួយ​ដល់​​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ឲ្យ​មាន​មុខ​មាត់ ​និង​មាន​សមត្ថភាព​ខ្លាំង​​ដូច​កីឡា​កាយសម័្ពន្ធ​​នៅ​ប្រទេស​ស្រីលង្កា​ និង​ហ្វីលីពីន​ ដែល​លោក​ធ្លាប់​បណ្តុះបណ្តាល​កន្លង​មក។

 

អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​លោក​ Munehiro Kugiya​

 

លោក​រំពឹង​ថា​​ នឹង​ផ្ដល់​​ចំណេះ​ដឹង​ និង​បទពិសោធន៍​របស់​លោក​ទាំង​អស់​ឲ្យ​ដល់​សិក្ខាកាម​ដើម្បី​យក​ទៅ​ត្រៀម​ខ្លួន​នៅ​ពេល​ខាង​មុខ​ហើយ​បើ​កម្ពុជា​ធ្វើ​ទៅ​តាម​អ្វី​ដែល​បង្រៀន​នោះ​កម្ពុជា ​នឹង​ទទួល​បាន​ជោគជ័យ។


​​​​​​

វគ្គ​បណ្តុះបណ្តាល​​ដែល​​មាន​​​រយៈ​ពេល​៩​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​១៧ សីហា​ដល់​​ទី​២៦ ​សីហា​មាន​សិក្ខាកាម​​ចំនួន​២៥​នាក់​ចូល​រួម​ក្នុង​នោះ​​ប្រុស​១៩​នាក់ និង​ស្រី​៦​នាក់​មក​ពី​ខេត្ត​កំពង់ចាម​ ក្រចេះ​ តាកែវ​ កំពង់ឆ្នាំង​ សៀមរាប​ និង​រាជធានី​ភ្នំពេញ។​ ​នេះ​ជា​វគ្គ​សិក្សា​លើក​ទី៣​ហើយ​របស់​សហព័ន្ធ​កាយ​សម្ព័ន្ធ​កម្ពុជា​រៀប​ចំឡើង​ បន្ទាប់​ពី​​លើក​ទី១​ធ្វើ​នៅ​ឆ្នាំ​២០០៤​ និង​លើក​ទី២ ឆ្នាំ​២០១២៕

 

អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​

 

អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​

 

អ្នក​ជំនាញ​កាយ​សម្ព័ន្ធ​ជប៉ុន​រំពឹង​ជួយ​កម្ពុជា​ឲ្យ​ខ្លាំង​ដូច​ប្រទេស​ដទៃ​

សិក្ខាកាម

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​