ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ថ្មីៗនេះចក្រភពអង់គ្លេសបានបញ្ចេញយន្តហោះដ៏ធំមួយដែលមានឈ្មោះថា Airlander 10 វាជាយន្តហោះមួយដែលមានរូបរាងធំ ហើយគេប្រៀបធៀបរាងរបស់វាទៅនឹងកន្លែងសំខាន់មួយរបស់មនុស្ស វាក៏ជាប្រភេទយន្តហោះបែបកូនកាត់ផងដែរ។

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

យោងតាមរបាយការណ៍ ABC News បានឲ្យដឹងថា Airlander 10 នេះផលិតឡើងដោយក្រុមហ៊ុន Hybrid Air Vehicles (HAV) ជាក្រុមហ៊ុនមួយរបស់ចក្រភពអង់គ្លេសដែលផលិតរាល់គ្រឿងយន្តទាំងអស់ដែលជាប្រភេទកូនកាត់ យ៉ាងណាមិញ យន្តហោះកូនកាត់នេះត្រូវបានផលិតឡើងសម្រាប់ទាហានអាមេរិកដើម្បីប្រើប្រាស់ក្នុងការត្រួតពិនិត្យស្ថានការណ៍ប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។

Airlander 10 ត្រូវបានទទួលស្គាល់ថាជាយន្តហោះដ៏ធំមួយក្នុងចំណោមយន្តហោះធំៗក្នុងលោក វាទើបតែធ្វើការហោះហើរសាកល្បងកាលពីថ្មីនេះទេ នៅក្នុងតំបន់ Cardington Airfield ប្រទេសអង់គ្លេស ក្នុងនោះដែរ វាមានទំហំប្រវែង ៩២.០៤ និងប្រើប្រាស់ដោយថាមពលឧស្ម័នអេល្យ៉ូម (Helium) ជាប្រភេទឧស្ម័នម៉្យាងដែលស្រាល់បំផុត ហើយអាចផ្ទុកទម្ងន់បានច្រើនទៀតផង។ ទន្ទឹមនេះ វាអាចហោះបានកម្ពស់ខ្ទង់ ១៥២.៤ ម៉ែត្រ និងអាចហោះបានខ្ទង់ ៦៤.៨២ គីឡូម៉ែត្រ ក្នុង ១ម៉ោង។

សូមបញ្ជាក់ដែរថា យន្តហោះប្រភេទកូនកាត់ Airlander 10 នេះត្រូវបានមនុស្សមួយចំនួនយកទៅកាត់តធ្វើជារូបភាពបែបកំប្លែងទៅវិញ ចំពោះតម្លៃ និងព័ត៌មានលម្អិតមិនបានបញ្ជាក់ច្បាស់នោះទេ៕

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​

ប្រែសម្រួល៖ kqube
ប្រភព៖ theverge

  • ចក្រភពអង់គ្លេស​បញ្ចេញ​យន្តហោះ​ស៊េរី​ទំនើប​មាន​រាង​ស្រដៀង​នឹង​កន្លែង​សំខាន់​របស់​មនុស្ស​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: