ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល

បើទោះបីប្រធានាធបិតី ពូទីន កំណត់ពេលវេលាចុងក្រោយ គឺនៅឆ្នាំ២០១៨ ស្ពានឆ្លងកាត់សមុទ្រ Kerch ចូលទៅកាន់គ្រីមៀរពីរុស្ស៊ីត្រូវពន្យារពេលរហូតដល់ឆ្នាំ២០១៩ ។

ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល

សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីបានប្រកាស ពន្យារពេលវេលាសាងសង់ស្ពានតភ្ជាប់គ្រីមៀរជាមួយរុស្ស៊ី ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តនៅតែបន្តធ្វើតាមគម្រោង ចំណែកផ្លូវរថភ្លើងត្រូវពន្យារពេលមួយឆ្នាំ ។ ការពន្យារពេលនោះគឺជាឧបសគ្គយ៉ាងធំធេងអំពីនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការជួយដល់គ្រីមៀរ ក្រោយពេលរដ្ឋាភិបាល ទីក្រុងមូស្គូត្រូវទទួលរងផលប៉ះពាល់យ៉ាងធំធេង លើវិស័យសេដ្ឋកិច្ចបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

រុស្ស៊ីធ្លាប់បានកំណត់ពេលវេលាចុងក្រោយសម្រាប់សម្ពោធស្ពានខាងលើគឺនៅថ្ងៃតី១៨ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែ តំណាងក្រុមហ៊ុនសាងសង់ Rosavtodor ទទួលការសាងសង់ខាងលើបានបញ្ជាក់ថា ស្ពានខាងលើ មិនអាចដំណើរការនៅដើមឆ្នាំ២០១៩នោះឡើយ ។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការសាងសង់ស្ពានសម្រាប់រថភ្លើងគឺត្រូវការពេលវេលា ហើយការសាងសង់មានភាពស្មុគស្មាញជាងផ្លូវរថយន្ត ដោយសារ ស្ពានរថភ្លើងត្រូវទ្រទម្ងន់ធ្ងន់ជាងរថយន្ត ។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍រុស្ស៊ី លោក Maxim Sokolov បានឲ្យដឹងថា ផ្លូវរថភ្លើង នឹងត្រូវធ្វើដាច់ដោយឡែកពីផ្លូវរថយន្ត នៅលើស្ពាន ដូច្នេះស្ពាន នឹងត្រូវធ្វើឲ្យរួចរាល់មុន ។

ការសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រ ចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០១៦ ។ លោកពូទីន បានជំរុញឲ្យមន្ត្រីរបស់ខ្លួនត្រួតពិនិត្យការសាងសង់ឲ្យបានឆាប់បំផុត ដែលអាចធ្វើទៅបាន ។ ស្ពានខាងលើ គឺត្រូវចំណាយប្រាក់រហូតដល់ទៅ៣ពាន់លានដុល្លារ ឆ្លងកាត់ឈូងសមុទ្រ Kerch ចូលទៅកាន់គ្រីមៀរ។ ស្ពាន់នោះ មានប្រវែងដល់ទៅ១៩គីឡូម៉ែត្រ គឺជាស្ពានវែង និងធំបំផុតក្នុងប្រទេសរុស្ស៊ី ៕ ម៉ែវ សាធី

ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល

ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល
ប្រភព៖ Nokorwatnews

  • ស្ពានតភ្ជាប់ពីតំបន់គ្រីមៀរទៅកាន់រុស្ស៊ីត្រូវពន្យារពេល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: