ជាលើកទីមួយ គណៈប្រតិភូរុស្ស៊ីទស្សនកិច្ចកូរ៉េខាងជើង

បណ្តាញព័ត៌មានKBS បានផ្សាយថា គណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃទី១៥ ខែសីហា បានទស្សនកិច្ចប្រទេសកូរ៉េខាងជើងជាលើកទីមួយ ចាប់តាំងពីប្រទេសនេះ ទទួលរងការដាក់ទណ្ឌកម្មដឹកជញ្ជូន ។

ជាលើកទីមួយ គណៈប្រតិភូរុស្ស៊ីទស្សនកិច្ចកូរ៉េខាងជើង

គណៈប្រតិភូសេដ្ឋកិច្ចរុស្ស៊ី រួមមានតំណាងក្រុមហ៊ុនរដ្ឋ និងឯកជន ក្នុងនោះមានទាំងមន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច មន្ទីរពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដំបូងរុស្ស៊ីបានបញ្ជូនគណៈប្រតិភូជាតំណាងក្រុមហ៊ុនឯកជនទៅកាន់កូរ៉េខាងជើង ប៉ុន្តែក្រោយមក បានបញ្ជូនទាំងមន្ត្រីរដ្ឋាភិបាលទៅជាមួយផងដែរ តាមសំណើរបស់កូរ៉េខាងជើង។

គណៈប្រតិភូសេដ្ឋកិច្ចរុស្ស៊ីនឹងពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរុស្ស៊ីកូរ៉េខាងជើង ក្នុងពេលដែលអង្គការសហប្រជាជាតិ កំពុងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសនេះ ។ បញ្ហាដំបូង ដែលត្រូវពិភាក្សានោះ គឺពលករកូរ៉េខាងជើងដែលទៅធ្វើការនៅរុស្ស៊ី ក៏ដូចជាទំនិញផលិតនៅក្នុងប្រទេសរុស្ស៊ី ។

ការដែលរុស្ស៊ីទទួលសំណើរសហការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង គឺដោយសារតែទីកក្រុងមូស្គូ យល់ឃើញថា ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងដើម្បីជួយបំពេញតម្រូវការរបស់ប្រទេសនេះ ។

បើទោះបីរុស្ស៊ីផ្អាក់ទាំងស្រុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ក្រោយពេលដែលអង្គការសហប្រជាជាតិអនុម័ត ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ។ នៅពេលនេះដែរ ប្រទេសកូរ៉េខាងជើង និងរុស្សីមិនទាន់ដោះស្រាយបញ្ហាប្រាក់ខែរបស់ពលរដ្ឋកូរ៉េខាងជើង៤០ម៉ឺននាក់ ដែលកំពុងធ្វើការនៅរុស្ស៊ី ។

ពលករកូរ៉េខាងជើង ដែលធ្វើការនៅក្រុមហ៊ុនបរទេស ឬនៅក្រៅប្រទេស ប្រាក់ខែទាំងអស់ត្រូវបញ្ចូនទៅឲ្យរដ្ឋ រួចទើបបើកបន្តឲ្យពលករវិញ ។ ប្រាក់ខែត្រូវរដ្ឋកាត់យកពន្ធជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ៕ ម៉ែវ សាធី

ជាលើកទីមួយ គណៈប្រតិភូរុស្ស៊ីទស្សនកិច្ចកូរ៉េខាងជើង
ប្រភព៖ Nokorwatnews

  • ជាលើកទីមួយ គណៈប្រតិភូរុស្ស៊ីទស្សនកិច្ចកូរ៉េខាងជើង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/18  Category:ជីវិតនិងសង្គម
Tags: