យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

«ជំងឺ​មហារីក មិន​អាច​បញ្ឈប់​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ព្រះនាង​បាន​ឡើយ»។ នេះ​គឺជា​សម្តី​របស់​នារី​វ័យ​១៧ឆ្នាំ នាង Andrea Sierra Salazar ដែល​រស់នៅ​ក្នុង​រដ្ឋ​តិចសាស់ សហរដ្ឋអាមេរិក។ នាង​បាន​បាត់បង់​សក់​របស់​នាង ដោយសារ​តែ​ប្រើ​វិធីព្យាបាល​ដែល​ប្រើ​គីមី បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា នាង​កើតមាន​ជំងឺមហារីក​កូនកណ្ដុរ Hodgkin Lymphoma (HL) ដំណាក់កាល​ទី២។

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

ការព្យាបាល​នេះ​បាន​ធ្វើ​ឲ្យ​នារី​វ័យ​ជំទង់​រូបនេះ​ដឹង​ពី​ខ្លួនឯង ប៉ុន្តែ​នៅពេល​ដែល​ម្តាយ​នាង ចែករំលែក​រឿងរ៉ាវ​នេះ ជាមួយ​ភ្នាក់ងារ​បង្ហាញ​ម៉ូដ​ជាច្រើន ក៏​មាន​អ្នកថតរូប​ម្នាក់​ឈ្មោះ Gerardo Garmendia សម្រេចចិត្ត​ជួយ​នាង Andrea ដើម្បី​រុករក​មក​វិញ​នូវ​សម្រស់​ពិត​របស់​នាង។ រូបថត​នាង Andrea ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ដោយ​ទទួល​បាន​ចំនួន Like រហូត​ដល់​ទៅ ជាង ២០០ ០០០ដង។

 

យ៉ាងណាមិញ នាង​បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា «ការធ្វើដំណើរ​មួយ​នេះ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រលាញ់ និង​ទទួល​យក​ខ្លួនឯង ដោយ​មិន​គិត​ពី​រូបរាង​របស់​ខ្ញុំ​ឡើយ។ សក់​នៅលើ​ក្បាល​នរណា​ម្នាក់ មិន​បាន​កំណត់​ថា​ពួកគេ​គឺ​ជា​នរណា​ឡើយ។ នារី​ទាំងអស់​គឺជា​ព្រះនាង ហើយ​ថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រស់ស្អាត​ទាំង​ខាងក្នុង និង​ក្រៅ»៕

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

យុវតី​កើត​ជំងឺ​​មហារីក​​បង្ហាញ​​ឲ្យ​​គ្រប់​គ្នា​ឃើញ​ថា​នារី​គ្រប់​រូប​អាច​ក្លាយ​ជា​ព្រះ​នាង​ទោះ​បី…

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ boredpanda