វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

ក្រុម​បុរាណ​វិទូ​​វៀតណាម​​ បាន​រក​ឃើញ​​​​ផ្នូរ​​​​​​​​​​​​ចំណាស់​​​ចំនួន​២៣ អាយុ​កាល​ជាង​​ ៣០០០​ឆ្នាំ​​​​​​ ក្នុង​បរិវេណ​​​ជីកកកាយ​​​វត្ថុបុរាណ​ Dong Ba Hoe នៅ​ខេត្ត​​​​ប៊ិញ​ធួន​។

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

​​​អ្នក​តំណាង​​​​សារមន្ទីរ​​​​ខេត្ត​ប៊ិញធួន​ ​​បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ពុធ​ទី​ ​១៧​សីហា​ម្សិលមិញ​ថា​​ ផ្នូរ​កប់​សព​​​ទាំង​​២៣​​​ ​​មាន​​​​អាយុ​​​ចន្លោះ​ពី​​ ២៥០០​ ទៅ​​៣០០០​​​ឆ្នាំ​​​​ ​មុន​សម័យ​​​វប្បធម៌​​​ Sa Huynh ​ទៀត​។

 

​កំណាយ​រក​ឃើញ​​​​ផ្នូរ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ខាង​លើ​ គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​​​​​គាស់កកាយ​​​​​​​រយៈពេល​​​​ជាង​ ១ខែ​​ដោយ​​​​​​អ្នក​ជំនាញ​​សារមន្ទីរ​​​ខេត្ត ​សហការ​ជាមួយ​​​​សារមន្ទីរ​​​​ប្រវត្តិសាស្ត្រ​​​​​​ជាតិ​​​​​​​​​នៅ​​​ឃុំ​ Ham Huc ស្រុក​ Ham Thuan Bac ខេត្ត​​ប៊ិញធួន។

 

ក្រៅ​ពី​ផ្នូរ​ទាំង​​នេះ​​ ​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​​​ក៏​បាន​​រក​ឃើញ​​​ឧបករណ៍​​​​ធ្វើការ​​​​សម័យ​បុរាណ​​ដូច​ជា​​ពូថៅ​ថ្ម តុ​សំលៀង​កាំបិត​ ​​​ពែង​​សេរ៉ាម៊ិច​ ​និង​​ឧបករណ៍​​ជា​ច្រើន​ផ្សេង​​ទៀត។ ​បច្ចុប្បន្ន​ ក្រុម​អ្នក​ជំនាញ​​កំពុង​​ធ្វើ​ការ​យ៉ាង​សស្រាក់សស្រាំ​នៅ​​​​​​កន្លែង​​​រក​ឃើញ ​​ឯ​​របាយការណ៍​លម្អិត​​ពី​កំណាយ​នឹង​ចេញ​ផ្សាយ​ឲ្យ​ដឹង​​នៅ​ពេល​​ឆាប់​ៗ​ខាង​មុខ។

 

​​​​ទីកន្លែង​​បុរាណ​វត្ថុ​​ Dong Ba Hoe ត្រូវ​គេ​​​ប្រទះ​ឃើញ​ដំបូង​​​​​ក្នុង​​ឆ្នាំ​​ ១៩២០​​​ ពេល​​​​ដែល​​​​បារាំង​​​សាងសង់​​​​​ផ្លូវ​ហាយវ៉េ​​១ ​​ឆ្លង​កាត់​ខេត្ត​ប៊ិញធួន​៕

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

វៀតណាម​រក​ឃើញ​ផ្នូរ​ចំណាស់​​ជាង​​៣០០០​ឆ្នាំ​​ នៅ​​ភាគ​កណ្ដាល​

 

 

ចុចអាន៖ ​នៅ​វៀតណាម សេវាកម្ម​សិច​កំពុង​​វាយលុក​ខ្លាំង ទប់​ស្កាត់​១០ឆ្នាំ​អត់​ជាប់

ចុចអាន៖ វៀតណាម​ជាប់​លេខ​៣ ខាង​សម្បូរ​អ្នក​មើល​វីដេអូ​សិច Online ​ច្រើន​បំផុត​លើ​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ vietnamnet​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​