សត្វ​ភាគច្រើន គ្មាន​យាយ​នោះទេ ប៉ុន្តែ សត្វ​ដំរី​មាន​

សត្វ​ភាគច្រើន គ្មាន​យាយ​នោះទេ ប៉ុន្តែ សត្វ​ដំរី​មាន​

មនុស្ស​យើង​មាន​អាយុ​វែង​គួរសម ដូច្នេះ យើង​អាច​មាន​យាយ យាយ​ទួត ឬ​មាន​រហូត​ដល់​យាយលួត​ទៀតផង ដែល​ខុស​ពី​សត្វ គឺ​មិន​ងាយ​មាន​យាយ ឬ​ចៅ​នោះទេ ដោយសារ​តែ​ពួក​វា មាន​អាយុ​តិចពេក​។​

​អឺចឹង ពិតជា​គ្មាន​សត្វ ដែល​មាន​យាយ​មែនឬ​? មិនមែន​ទេ នោះ​គឺ​សត្វ​ដំរី​។​

​អស់​រយៈពេល​ជាង ៤០ ឆ្នាំ សាស្ត្រាចារ្យ Phyllis Lee បាន​ប្រមូល​ទិន្នន័យ​ចំនួន ៨០០ ផ្សេងៗ​គ្នា​ពី​សួន​សត្វ Amboseli National Park ក្នុង​ប្រទេស​កិន​យ៉ា (សត្វ​ទាំងនេះ អាច​រស់​បាន​យូរ ដូចជា​មនុស្ស​យើង​ដែរ​)​។ គួរឲ្យភ្ញាក់ផ្អើល អ្នកស្រី​សាស្ត្រាចារ្យ​បាន​រកឃើញថា ដំរី អាច​រស់​បាន​យូរ ដោយសារ​តែ​វត្តមាន​យាយ​របស់គេ​។​

​ដំរីរ​ស់​នៅ​ជា​គ្រួសារ​ធំ​មួយ ដោយ​ចម្រុះ​ទៅ​ដោយ​អាយុ​ផ្សេងៗ​គ្នា​។​

ហេតុ​អ្វី​យាយ​ដំរី មាន​សារៈសំខាន់​ខ្លាំង​ម្លេះ​?
•​    ​ដំរី​ញី​ចាស់​ជាងគេ គឺ​ជា​មេ​គ្រួសារ ដែល​ដឹកនាំ​កូនចៅ ទៅ​រក​ប្រភព​ទឹក ចំណី និង​មើលថែ​សមាជិកគ្រួសារ​
•​    ​ហ្វូង​ដំរី នឹង​បង្កើត​កូន​បាន​ញឹកញាប់ ប្រសិនបើ​មាន​យាយ​ដំរី នៅក្នុង​គ្រួសារ​នោះ​
•​    ​យាយ​ដំរី ជួយ​មើលថែ​កូន​ដំរី​តូចៗ (​កូន ឬ​ចៅ​របស់​វា​) និង​បង្ហាត់បង្ហាញ​អំពី​ការរស់នៅ ការ​ស៊ី​ចំណី និង​ការ​ទម្លុះ​ឧបសគ្គ​ជា​ដើម​
•​    ​ដំរី​ញី​ចាស់ កម្រ​នឹង​ដណ្តើម​ចំណី ពី​ដំរី​គ្នា​វា ឬ​សត្វ​ផ្សេង​ណាស់ វា​នឹង​ឲ្យ​កូនចៅ ឬ​សត្វ​ដទៃ​ស៊ី​ឆ្អែត ទើប​វា​ស៊ី​តាម​ក្រោយ​។​
​លោកស្រី​សាស្ត្រាចារ្យ​បាន​និយាយថា ដំរី ពិតជា​ឆ្លាត និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ហើយ​យើង​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​សិក្សា​ពី​វាឲ្យ​កាន់តែច្បាស់​៕

​ប្រភព ៖ brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។