ក្មេងស្រីតូច ប៉ិនលេងទឹកមុខម្នាក់នេះ កំពុងល្បីខ្លាំង កក្រើកពេញអ៊ិន ធើណេត!

កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានក្មេងស្រីម្នាក់ កំពុងតែកក្រើកពេញអ៊ិនធើណេត ជាមួយនឹងស្ទាយគួរឲ្យក្នាញ់របស់នាង។

បើយោងតាមសារព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតួចរូបនោះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំង លើស្ទីលប៉ិនលេងទឹកមុខរបស់នាង ដែលអាចធ្វើបានគ្រប់យ៉ាង មិនថាស្ទាយ Cute ខ្ចិល ខឹង មុខឌឺជាដើម។ 

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ពេញចិត្តនឹងក្មេងស្រីភ្នែកតូចនេះយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានផ្លាស់ប្តូរProfile ពួកគេ ទៅជារូបក្មេងស្រីក៏មានផងដែរ។ ហើយពួកគេ បាននិយាយឲ្យដឹងថា មូលហេតុដែលពួកគេចូលចិត្តក្មេងស្រីនេះ ព្រោះនាងជាក្មេងតូចសោះ តែចេះលេងទឹកមុខណាស់ ដែលធ្វើឲ្យអ្នកមើលរូបនាងហើយ មានអារម្មណ៍ចូលចិត្ត និងក្នាញ់យ៉ាងខ្លាំង។

នាពេលបច្ចុប្បន្ននេះ ក្មេងស្រីតូចម្នាក់នេះ បានក្លាយជាទីចាប់អារម្មណ៍ របស់អ្នកលេងអ៊ិនធើណេត ដែលរូបថតរបស់នាងនិមួយៗ ត្រូវបានគេអ្នកចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់៕

តោះមើលរូបថតCute Cute របស់ក្មេងស្រីប៉ិនលេងទឹកមុខទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក ក៏មានកុមារីតូចម្នាក់ផងដែរ ដែលកាលពីលើកមុន ទទួលបានភាពល្បីយ៉ាងខ្លាំង ព្រោះតែមុខCuteពេក។

រូបថតកុមារីម្នាក់ ដែលតែងខ្លួនជានាងមច្ឆា កំពុងល្បីល្បាញ នៅលើបណ្តាញសង្គម ព្រោះថាកាយវិការ និងរូបរាង ដ៏គួឲ្យស្រលាញ់របស់នាង។

កុមារីអាយុ៦ខែម្នាក់ បានក្លាយជាតារាល្បី នៅលើបណ្តាញសង្គម និងតាមបណ្តាសារព័ត៌មានក្នុង និងក្រៅស្រុកនានា បន្ទាប់ពីឪពុករបស់នាង បានថតរូបនិងតុបតែងខ្លួននាង ឲ្យដូចទៅនឹងតួនាងទេពមច្ឆា ក្នុងរឿងហុងកុង The Mermaid ដែលដឹកនាំដោយ លោក Stephen Chow។ ឪពុករបស់កុមារីខាងលើ បានប្រាប់ឲ្យដឹងថា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបថតរបស់កូនស្រីគាត់ បានល្បីល្បាញនៅលើបណ្តាញសង្គម ក្នុងពេលយ៉ាងខ្លី ដូចនេះ។

ជាក់ស្តែងនាងមច្ឆាតូចខាងលើ បានចាប់ផ្តើមល្បីល្បាញខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមចិន បន្ទាប់ពីតារាហុងកុង នាង Anita Yuen បានចែករំលែកវា នៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់នាង ហើយក្រោយមកក៏ល្បីល្បាញ ដល់បណ្តាសារពត៌មាននានាតែម្តង៕

តោះ! ចង់ដឹងនាងទេពមច្ឆាតូច គួរឲ្យស្រឡាញ់យ៉ាងណានោះ? សូមទស្សនារូបថតរបស់នាង ខាងក្រោមនេះ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload