ឆេះនាវាយក្សតូរីកូ មនុស្ស ៥០០ នាក់ លស់ព្រលឹង (មានវីដេអូ)

6 Videos


របាយការណ៍ពីទីក្រុងសានហួន ប្រទេសព័រតូរីកូ ថា មន្ត្រីដែនទឹកសហរដ្ឋអាមេរិក រួមទាំងក្រុមការងារឯកជន បានចុះទៅជួយអ្នកដំណើរនៅលើនាវាខារីបបៀន ហ្វេនតាហ្ស៊ី ចំនួន ៥០០ នាក់ ដែលឆាបឆេះយ៉ាងសន្ធោរសន្ធៅ កាលពីថ្ងៃទី ១៧ ខែសីហាម្សិលមិញនេះ ។ ក្នុងហេតុការណ៍នេះ មានអ្នកដំណើរ រួមទាំងនាវិក បុគ្គលិកផង របួសជាច្រើនរយនាក់ ។

អ្នកដំណើរទាំងនោះត្រូវបានបញ្ជូនទៅកំពង់ផែទីក្រុងសានហួន ។ នៅមិនទាន់មានរបាយការណ៍អ្នកបាត់បង់ជីវិតទេ តែអ្នករបួសមានចំនួន ១០៥ នាក់ ដោយសារកម្តៅនៃព្រះអគ្គី ផ្អើលជាន់គ្នា និង ខ្វះទឹក និង ២៤ នាក់ទៀតត្រូវនាំទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។

នាវា ខារីបបៀន ហ្វេនតាហ្ស៊ី ជានាវារបស់ប៉ាណាម៉ា ផលិតឡើងកាលពីឆ្នាំ ១៩៨៩ ដំណើរការដោយក្រុមហ៊ុនអាមេរិក គ្រូស ហ្វើររីស ស្ថិតនៅចន្លោះប្រទេសព័រតូរីកូ និង ដូមីនីកេន អ្នកដំណើរភាគច្រើនជាជនជាតិដូមីនីកេន រួមទាំងកីឡាករយុវជនជាច្រើននាក់ មានដូចជាកីឡាការិនីបាល់ទះ បាល់បោះ ប្រណាំងកង់ ។

ការពន្លត់ភ្លើងដោយនាវិកបានប្រើពេលអស់ ២ ម៉ោង តែនៅមិនបានសម្រេច ។ មូលហេតុអាចមកពីការឆ្លងចរន្តអគ្គិសនីចូលប្រព័ន្ធភ្លើង ប៉ុន្តែតម្រួតនៅបន្តស៊ើបអង្កេតទៀត ៕ សូរ្យកាន្ត (ដេលីញូវ) ឃ្លីបវីដេអូពី Ruptly