ក្រុមចោរប្លន់៤នាក់ ត្រូវកម្លាំងនគរបាល ដេញបង្ក្រាបបាននៅបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានដេញបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធចំនួន៤នាក់ ដែលក្នុងនោះម្នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកមិញ និង៣នាក់ទៀតមានស្រីម្នាក់ ត្រូវចាប់ខ្លួននៅរសៀលថ្ងៃនេះ ស្ថិតនៅក្នុងបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ សុខ រិទ្ធី អាយុ២៦ឆ្នាំ ទី២-ឈ្មោះ ដាវីត អាយុ១៨ឆ្នាំ និង៣-ឈ្មោះ ឃុន ផៃ ភេទស្រី អាយុ១៦ឆ្នាំ (ជាសង្សាជនឈ្មោះដាវីត)។

មន្រ្តីនគរបាលបានបន្តទៀតថា ការតាមបង្ក្រាបចាប់ក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន កាលពីព្រឹកមិញ ពាក់ព័ន្ធនិងសកម្មភាពវាយប្លន់ម៉ូតូ C125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-0635 ពីយុវជនឈ្មោះ ម៉ៅ ខួច អាយុ១៨ឆ្នាំ រស់នៅភូមិដុង ឃុំព្រៃស្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណៈជនរងគ្រោះកំពុងជិះម៉ូតូចេញ ពីក្លឹបកម្សាន្ត «មីតណាយ» ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង។ សម្រាប់ជនសង្ស័យទាំងនេះ និងវត្ថុតាងមួយចំនួនដែលធ្វើការ រឹបអូសបាននោះ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់​​ យ៉ាងកក្រើកនៅតាមបណ្តាខេត្ត ហើយដែល ត្រូវបានបង្ក្រាបនៅទឹកដីស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦​ កន្លងទៅ។ នគរបាលខេត្តកំពង់ឆ្នាំង និងនគរបាលខេត្តរតនគិរី បានរួមគ្នាជជីកសួរនាំទៅ បែកធ្លាយថា ពួកគេចំនួន៥នាក់ ក៏ធ្លាប់ទៅប្លន់នៅទឹកដីខេត្តភាគឥសាន មួយនេះដែរ គឺចំនួន២ដងឯណោះ។ ដូច្នេះក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ សរុបជារួមទៅគឺពួកគេធ្លាប់ដើរប្លន់ចំនួន៨ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង (ប្លន់ដំបូងគេ) ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តរតនគិរីនេះតែម្តង។  

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគរបាលខេត្តរតនគិរី ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះថា ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ចុះសហការជាមួយកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង បានតស៊ូយកចម្លើយជាមួយ ក្រុមជនសង្ស័យចំនួន៧នាក់ ដែលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល ធ្វើការបង្ក្រាបកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នោះពួកគេបាន សារភាពថា ក៏ធ្លាប់នៅខេត្តរតនគិរី២ដងផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត