Cisco កាត់បន្ថយការងារជាង ៥ ពាន់កន្លែង និងគ្រោងកាត់ ១៥ ០០០ ទៀតនាពេលបន្ទាប់

ក្រុមហ៊ុន Cisco បានប្រកាសកាត់បន្ថយការងារប្រមាណ ៥ ៥០០ កន្លែង ដែលតួលេខនេះស្មើនឹង ៧ ភាគរយនៃចំនួនអ្នកធ្វើការក្នុងវិស័យផលិតឧបករណ៍អ៊ីនធឺណិត (Switch និងRouter) ទូទាំងពិភពលោក។

ការកាត់បន្ថយនេះ ព្រោះក្រុមហ៊ុនចង់បន្ថយថ្លៃចំណាយលើខ្សែសង្វាក់ផលិតកម្មដែលមានស្ថានភាពថេរ ហើយងាកទៅធ្វើការវិនិយោគលើផ្នែកប្រព័ន្ធសុវត្ថិភាព, ស្ថានីយផ្ទុកទិន្នន័យ (Data Center) និងសេវាកម្មផ្ទុកទិន្នន័យតាមអ៊ីនធឺណិត (Cloud Service)។

ជាមួយនឹងការសម្រេចនេះ Cisco អាចនៅសល់ថវិកាប្រមាណ ៧០០ លានដុល្លារ ហើយក្រុមហ៊ុនក៏មានគម្រោងនឹងកាត់បន្ថយការងារប្រមាណ ១៥ ០០០ កន្លែងនាពេលបន្ទាប់៕

ប្រភព៖ khmernews


Related Posts