អត្តពលិកស្រីចិនម្នាក់នេះបែកៗស្លុយចឹងទេ តែសមត្ថភាពមិនធម្មតាដង្ហើមបានមេដាយទៀត!!!

អត្តពលិកហែលទឹកស្រីជនជាតិចិនម្នាក់ បានកំពុងក្លាយជាតារាល្បីឈ្មោះនៅលើអ៊ីនធើរណេត បន្ទាប់ពីកិច្ចសម្ភាសន៍ពោរពេញដោយក្តីរីករាយក្រៃលែង ជាមួយលទ្ធផលរបស់នាងនៅឯការប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ។

នាង Fu Yuanhui ខណៈទើបតែបានបញ្ចប់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហែលទឹក ១០០ ម៉ែត្រ កាលពីថ្ងៃទី៧ សីហា នៅពេលនោះនាងបានធ្វើបទសម្ភាសជាមួយស្ថានីយ៍ទូរទស្សន៍មជ្ឈិមចិន (CCTV) និងធ្វើឲ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើល នៅពេលឃើញពីប្រតិកម្មដ៏មោទនភាព ជាមួយទឹកមុខដ៏រំភើបឥតឧបមាលក្ខណៈដូចចង់បែកស្លុយរបស់នាង នៅលើបណ្តាញសង្គម ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ៩ សីហា Fu អាយុ ២០ ឆ្នាំ តំណាងឲ្យសាធារណៈប្រជាជនចិន ធ្វើបានជោគជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការហែលទឹករយៈចម្ងាយ ១០០ មែត្រ និងទទួលបានមេដាយសំរិទ្ធ ។ Katinka Hosszu មកពីហុងគ្រី ទទួលបានមេដាយមាស, រីឯ Kathleen Baker មកពីអាមេរិក ទទួលបានមេដាយប្រាក់ ៕


Related Posts