តើ​អ្វី​ដែល​នឹង​កើត​មាន​ប្រសិនបើ​ពួក​ភេរវ​ករ​យក​បាន​គ្រាប់បែក​អា​មេ​រិ​ក​នៅ​មូលដ្ឋាន​INCIRLIK​តួ​ក​គី?

ចាប់តាំងពី​អាវុធ​ទាំងឡាយ​របស់​អា​មេ​រិ​ក​ត្រូវ​បាន​យក​មក​ស្តុក​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​តួ​ក​គី INCIRLIK មក ការ​ភ័យ​ខ្លាច​ចំពោះ​សន្តិសុខ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ តើ​មាន​អ្វី​លាក់​ពីក្រោយ​ការ​ព្រួយបារម្ភ​ទាំងនេះ? តើ​គេ​ត្រូវ​ខ្លាច​អាវុធ​ទាំងនេះ​ថ្ងៃ​ណាមួយ​ធ្លាក់​ក្នុង​ដៃ​ពួក​ជន​អាក្រក់​ដែរ​ឬទេ? ចំពោះ​សំណួរ​ទាំងនេះ​ត្រូវ​បាន​ឆ្លើយ​ចំពោះ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ដោយ​អតីត​ប្រមុខ​ភ្នាក់ងារ​ស៊ើបការណ៍​តួ​ក​គី លោក ISMAIL HAKKI PEKIN ។

រយៈពេល​ចុង​ក្រោយ​នេះ ពួក​លោក​ខាងលិច ហើយ​ពិសេស​ពួក​អ្នកការទូត និង​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​លើក​ឡើង​ជាប់​ពី​ភាព​ចាំបាច់​ផ្ទេរ​អាវុធ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ស្ថិត​នៅ​មូលដ្ឋាន​យោធា INCIRLIK តួ​ក​គី​ចេញ ព្រោះតែ​ភ័យ​ខ្លាច​ខាង​សន្តិសុខ​នៅ​ទីនោះ ។ ឧទាហរណ៍​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អង្គការ STIMSON CENTER គូស​បញ្ជាក់​​ថា អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អា​​មេ​រិ​ក​ស្តុក​ទុក​នៅ​មូលដ្ឋាន INCIRLIK មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ស៊ី​រី​អាច​ធ្លាក់​ក្នុង​ដៃ​ពួក​ភេរវ​ករ ឬ​សត្រូវ​ឯទៀត​ៗ ។ របាយការណ៍​របស់​អង្គការ​នេះ​បន្ត​ថា ការ​ភ័យ​ខ្លាច​ជា​ពិសេស​នោះ​មក​ពី​តួ​ក​គី​កំពុង​បាត់បង់​ស្ថេ​រ​ភាព ពុំ​អាច​ធានា​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​ទាំងនេះ​បាន​ឡើយ ។

យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ទាំងឡាយ​ថា ពួក​អឺរ៉ុប​មាន​គ្រាប់បែកនុយក្លេអ៊ែរ​ប្រភេទ B16 ជា​របស់​អូតង់ ។ INCERLIK មាន​ស្តុក​ទុក​គ្រាប់បែក​នេះ​រវាង​ពី​៥០​ទៅ​៩០​គ្រាប់ ហើយ​ប្រជាជន​មូលដ្ឋាន​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​មូលដ្ឋាន​នេះ ហើយ​អំពាវនាវ​ឱ្យ​បិទ ។

តើ​មាន​អ្វី​នៅ​ពីក្រោយ​សេចក្តីថ្លែងការណ៍​នានា​របស់​សហរដ្ឋ​អា​មេ​រិ​ក​ស្តី​ពី​សន្តិសុខ​អាវុធ​របស់​ខ្លួន0x017d7 សម្រាប់​លោក ISMAIL HAKKI PEKIN យល់​ថា នេះ​គ្រាន់តែ​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​តួ​ក​គី​ប៉ុណ្ណោះ ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ SPUTNIK លោក​ពន្យល់​ថា តាម​រយៈ​សេចក្តីថ្លែងការណ៍​ទាំងនេះ​សហរដ្ឋ​អា​មេ​រិ​ក​សង្ឃឹម​ដាក់​សម្ពាធ​លើ​តួ​ក​គី ហើយ​បំភ័យ​តួ​ក​គី ។ នេះ​ហើយ​ជា​ល្បិច​លោក​ខាងលិច​ដែល​ថា ពុំ​មាន​ស្ថេ​រ​ភាព​ក្នុង​ប្រទេស និង​មាន​បណ្តា​ក្រុម​ភេរវ​ករ ។ ដូច្នេះ​គេ​ត្រូវ​ឱ្យ​យើង​ធ្វើការ​ត្រួតពិនិត្យ​សភាពការណ៍​នៅ​តួ​ក​គី ។ ដោយ​គំរាម​តួ​ក​គី​បែប​នេះ ពួក​លោក​ខាងលិច​មិន​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​នៃ​នយោបាយ​ក្រៅប្រទេស​របស់​តួ​ក​គី​ធ្វើ ដូច្នេះ​កុំឱ្យ​តួ​ក​គី​របូត​ចេញពី​ឥទ្ធិពល​របស់​ខ្លួន ។

លោក​បន្ត​ថា ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​លើ​ដែនដី​យើង​ជា​មធ្យម​មួយ​ចង់​ធានា​សន្តិសុខ​របស់​ពួក​លោក​ខាងលិច​ជាង​សន្តិសុខ​របស់​តួ​ក​គី ។ បណ្តា​អាវុធ​ស្ថិត​នៅ​មូល​ដ្ឋាន INCIRLIK ពុំ​អាច​ការពារ​តួ​ក​គី​ពី​ការ​វាយប្រហារ​ជាយថាហេតុ​ពី​បណ្តា​ប្រទេស​ក្រៅ​ឡើយ ហើយ​អាវុធ​ទាំងនេះ​ក៏​ពុំ​មែន​ជា​កត្តា​ដែល​ចាប់បង្ខំ​មួយ​ដែរ ។ ព្រោះ​អាវុធ​ទាំង​នោះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដាច់​មុខរប​ស់អា​មេ​រិ​ក ។ ដូច្នេះ​មាន​ន័យ​ថា អាវុធ​ទាំងឡាយ​នោះ​នៅ​តួ​ក​គី​សម្រាប់​ប្រើ​តែ​ដោយ​កង​យោធា​អា​មេ​រិ​ក ហើយ​ពុំ​មែន​តួ​ក​គី​ទេ ។ វត្តមាន​អាវុធ​ទាំងនេះ​តាម​ពិត​ទៅ​វា​ជា​ការ​គំរាមកំហែង​មួយ​ដល់​សន្តិសុខ​តួ​ក​គី​ទៅ​វិញ​ទេ ។

ចំពោះ​ការ​ភ័យ​ខ្លាច​អាវុធ​ទាំងនេះ​អាច​ធ្លាក់​ក្នុង​ដៃ​ពួក​ភេរវ​ករ​អ្នក​ជំនាញការ​យោធា​តួ​ក​គី​រូប​នេះ​អះអាង​ថា លទ្ធភាព​នេះ​ស្ទើរតែ​សូន្យ​។ លោក​បន្ត​ថា​មូលដ្ឋាន INCIRLIK ស្តុក​ជា​ពិសេស​បណ្តា​ក្រាប់​បែក​សម្រាប់​ទម្លាក់​ពីលើ​អាកាស ។ បើ​និយាយ​ពី​ការ​ផលិត​គ្រាប់បែក​ទាំងនេះ​គេ​អាច​និយាយ​បាន​ថា ទោះជា​ពួក​ភេរវ​ករ​យក​បាន​ក៏​ពុំ​អាច​ប្រើ​បាន​ដែរ បើ​គ្មាន​ព័ត៌មាន​នានា​បន្ថែម​ទៀត​ទេ​នោះ ។ បើ​ធ្លាក់​ក្នុង​ដៃ​ពួក​ភេរវ​ករ​ក៏​ពួក​គេ​ពុំ​អាច​ប្រើ​កើត​ដែរ ៕