រដ្ឋបាល​រាជ​ធានី​ ជូនដំណឹងពីការ​​កាត់​ទម្លាក់​​ខ្សែ​កាប​ដូច​សំបុក​ពីង​ពាង

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ លេខ​ ០២៥/១៦ កាល​ពី​ថ្មី​ៗ​នេះ ​បាន​ឲ្យ​​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ នឹង​រៀប​ចំ​​សណ្ដាប់​ធ្នាប់​​បណ្ដាញ​ខ្សែ​កាប​អាកាស​តាម​ដង​ផ្លូវ​ ដែល​ត្រូវ​កាត់​ទម្លាក់​​​ជា​ជំហាន​ៗ។ ​​​​សកម្មភាព​នេះ​ គឺ​ដើម្បី​​រៀប​ចំ​សណ្ដាប់​ធ្នាប់ សុវត្ថិភាព​​នៃ​បណ្ដាញ​ខ្សែ​កាប និង​ដើម្បី​លើក​កម្ពស់​​សោភ័ណភាព​រាជធានី​។

 
រដ្ឋបាល​រាជ​ធានី​ ជូនដំណឹងពីការ​​កាត់​ទម្លាក់​​ខ្សែ​កាប​ដូច​សំបុក​ពីង​ពាង

 

ដើម្បី​អនុវត្ត​ន៍យុទ្ធនាការ​​នេះ​ ឲ្យ​បាន​ប្រសើរ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​​​បាន​តម្រូវ​ឲ្យ​​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯក​ជន​​ដែល​មាន​បណ្ដាញ​ខ្សែ​កាប​លើ​អាកាស​ទាំង​អស់ ត្រូវ​​ចូល​រួម​សហការ​​ ដើម្បី​​កាត់​ទម្លាក់​ខ្សែ​កាប​មក​ចូល​បំពង់​​បណ្ដាញ​ក្រោម​ដី​៕

 

រដ្ឋបាល​រាជ​ធានី​ ជូនដំណឹងពីការ​​កាត់​ទម្លាក់​​ខ្សែ​កាប​ដូច​សំបុក​ពីង​ពាង

​​​​​ 

អត្ថបទ​៖ មាន រតនា