ឈរឡូយយ៉ាងនេះដឹង​គាត់លួចអីទេ គឺលួច…

ខេត្តកណ្តាល ៖ ដោយសារ​តែ​ខឹង​បាត់​ផ្លែស្វាយ​ជា​រៀង​រាល់​ថ្ងៃរាល់យប់​ពេក ​​ហើយមិន​ដែល​រក​មុខ​​អ្នកលួច​​​​ឃើញ​ ទើប​​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្តឹង​​នគរបាល​ប៉ុស្តិ៍រ​ដ្ឋ​​បាល​កំពង់ស្វាយ​ ឱ្យជួយ​តាមដាន​ស្រាវជ្រាវ​ រហូត​​​ឈាន​ដល់​​ចាប់​ជន​ស​ង្ស​យ័​ម្នាក់​ រួម​ទាំង​វត្ថុ​តាង​ផ្លែស្វាយ​មួយ​បាវ កាលពីវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​១៧ ​សីហា​ ​២០១៦ ​ខណៈជន​នើ​កំពុង​ធ្វើ​សកម្មភាព​​​បេះ​​ស្វាយ​​​ក្នុងចម្ការ​ ស្ថិត​ក្នុងភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ​ ​ស្រុក​កៀនស្វាយ ។

ប្រភពឱ្យ​ដឹងថា ជនសង្ស័យ​​ឈ្មោះ​អ៊ី ​វិចិត្រ ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំ​​នៅ​​ក្នុងភូមិ-​ឃុំ​ខាងលើ​ ។

បើ​តាម​ម្ចាស់​ស្វាយ​​ឈ្មោះ​សំ ​វណ្ណ​ឌី​ ក៏​ដូចជា​​ប្រជា​ពលរ​ដ្ឋជា​​ម្ចាស់​ចំការ​ស្វាយ​ផ្សេង​ទៀតក្នុងឃុំ​កំពង់ស្វាយ​​ឱ្យ​​ដឹង​ថា ​កន្លង​មក ​ពួក​គាត់​​តែងតែ​​បាត់​ផ្លែស្វាយ​ពី​ដើម​ស្ទើរ​ជា​រៀង​រាល់​យប់ ​មិន​ដែល​តាម​ទាន់​លោក​ចោរ​ម្តងណា​ទេ​ ។

​​ដូច្នេះ​ហើយ​ ពួក​គាត់​​​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ផ​បាល​កំពង់ស្វាយ ដើម្បី​ឲ្យ​ជួយ​ធ្វើការ​តាមដាន​ រហូត​ដល់​ថ្ងៃ​វេលា​ម៉ោង​ដូច​ខាង​លើ​ ក៏ចាប់​ជនសង្ស័យ​បាន រួមទាំង​វត្ថុ​តាង​មាន​ស្វាយ​មួយ​បាវ​ធំ​ នាំ​យក​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​តែម្តង ។ ​