យុវជន​២​នាក់​ជិះ​ម៉ូតូ បោះពួយ​ជ្រែក​រាត្រី ទៅបុក​រថយន្ត​ធុន​ធំ​ខ្វែង​ទិស​គ្នា​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ៖ យុវជនកម្មករសំណង់២នាក់ជិះម៉ូតូ បោះពួយជ្រែករាត្រី ដល់ផ្លូវបំបែកជាបួននៅតែមិនបង្អង់បានបយុកនឹងរថយន្តធុនធំខ្វែងទិសគ្នាចំចំហៀងទ្រុងយ៉ាងពេញទំហឹងលាន់ស្នូរដូចដូចគេវាយធុងសាំង បណ្តាលឲ្យអ្នកបើកម៉ូតូបែកមុខខ្ទេចធ្លាយខួរស្លាប់មួយរំពេច និងអ្នកជិះពីក្រោយរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំនុចស្តុប ណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

KA-18-08-2016-01

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FZ 0581 ជិះដោយបុរសពីរនាក់ ក្នុងល្បឿនលឿនដូចហោះតាមផ្លូវ2004 ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង ធុនធំមិនចាំភិនភាគបានបើកតាមផ្លូវណតប្រ៊ីជក្នុងទិសដៅពីជើងទៅត្បូងខ្វែងទិសគ្នា ក៍ត្រូវបានម៉ូតូខាងលើបុកចំចំហៀងខាងឆ្វេង បណ្ដាលឲ្យជនរងគ្រោះម្នាក់ ដែលជាអ្នកឌុបរងគ្រោះបែកមុខ ខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកជិះពីក្រោយរបួសធ្ងន់ រីឯម៉ូតូខូចខាតមួយកំណាត់មុខទាំងស្រុង ។

ប្រភពបន្តថា ឃើញបញ្ហាកើតឡើង រថយន្តខាងលើបានបើរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល នៅសល់តែជនរងគ្រោះទាំងពីរនាក់ម្នាក់ដេកស្លាប់និងម្នាក់ម្នាក់ទៀតត្រូវបានរងយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

KA-18-08-2016-05

#បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូដែលស្លាប់ក្នុងគ្រោះថ្នាក់នោះមាន ឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យរុស្សី មានស្រុកកំណើតភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀតដែលរងរបួសធ្ងន់ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្រុកកំណើតជាមួយគ្នា។

KA-18-08-2016-04

ប្រភពពីមិត្តភក្ដិជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទើបតែចេញពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុង ហើយក្រោយមកជិះម៉ូតូបំណងត្រឡប់ទៅផ្ទះ ក៍ត្រូវបាជួបគ្រោះថ្នាក់បែបចរាចរណ៍តែម្ដង។ក្រោយពេលកើតហេតុសពត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ៕

KA-18-08-2016-03