ស្នេហ៍ពិតរញ្ជួយមេឃ! ទោះនាងធាត់ប៉ុណ្ណា ក៏បុរសម្នាក់នេះ នៅតែរៀបការជាមួយ ដោយក្តីពេញចិត្ត! (មានវីដេអូ)

ថៃ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ គូស្នេហ៍ស្មោះស្ម័គ្រមួយគូបានបង្ក ឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេទាំង២នាក់បានដឹកដៃគ្នាចូលរោងការ ដោយក្តីស្រឡាញ់ពេញចិត្តគ្មានការបង្ខិតបង្ខំពីភាគីណាម្នាក់ឡើយ។

អ្វីដែលអស្ចារ្យ នោះគឺនារីជាកូនក្រមុំមានរូបរាងធាត់ខ្លាំងណាស់ និងមានទម្ងន់ដល់ទៅ ១២០ គីឡូក្រាមឯណោះ ប៉ុន្តែគួរឱ្យហួសចិត្តដោយបុរសជាកូនកម្លោះវិញ គឺមានរូបរាង ស្គមកំព្រឹង និងមានទម្ងន់ត្រឹមតែ៤៨គីឡូក្រាមតែប៉ុណ្ណោះ។ នេះគឺពិតជារឿងមួយ ដែលគួរឱ្យចង់សើចបន្តិច ចង់យំតាមបន្តិច រំភើបចិត្តជំនួសបន្តិចផង ពីព្រោះតែស្រី្ត ធាត់ម្នាក់នេះកាលពីមុនធ្លាប់ត្រូវបានអ្នកជិតខាងរបស់នាងបង្អាប់ព្រមទាំងមើលងាយថា «ជាតិនេះរកប្តីមិនបាននោះទេ»។

ពេលនេះអ្វីដែលពួកគេធ្លាប់បានដៀលថាឱ្យនាង ក៏ប្រែជាស្ងាត់បាត់មាត់ជិតឈឹងដូចគេចុកអញ្ចឹង គ្មាននរណាម្នាក់ហ៊ានមើលងាយនាងទៀតទេ។ ជាងនេះទៅទៀត គឺអ្នកភូមិផងរបងជាមួយរស់នៅក្បែរនោះ ពួកគេបាននាំគ្នាបិទផ្លូវផ្អាកមិនឱ្យមានការ ធ្វើចរាចរណ៍ទៀតផង ក្នុងកំឡុងពេលដែលកម្មវិធីមង្គលការរបស់អ្នកទាំង២កំពុងតែ ប្រព្រឹត្តិទៅ ប្រកបដោយភាពកោតស្ញប់ស្ញែង​ ពីសំណាក់មនុស្សម្នាជាច្រើន ក៏ដូចជា មហាជនទូទៅ។ ក្រៅពីនេះអ្នកភូមិទាំងនោះក៏បានសន្យាទៀតថា បើនាងម៉ាប់ម្នាក់នេះ រៀបការនៅពេលណា ពួកគេនឹងកាត់រ៉ូបរៀបអាពាហ៍ពិពាហ៍ឱ្យមួយកំប្លេ ថែមទាំងជូនរបស់របរមានតម្លៃមួយចំនួនទៀត និងឧបត្ថម្ភផ្នែកម្ហូបអាហារមិនឱ្យខ្វះ ផងដែរ ហើយពេលនេះពួកគេក៏បានធ្វើតាមសន្យាមែន។

ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្តផាំងង៉ា ដោយមានការចូលរួមពីភ្ញៀវ កិត្តិយសជាច្រើននាក់នឹកស្មានមិនដល់។ នាងក្រមុំដែលមានទម្ងន់១២០គីឡូក្រាម ឈ្មោះសយ បាននិយាយនៅក្នុងពិធីមង្គលការខ្លួនទាំងទឹកភ្នែកហូរនោះលើថ្ពាល់ មិនដឹងខ្លួន ព្រោះនាងនឹកស្មានមិនដល់សោះ ថានាងក៏អាចមានថ្ងៃដ៏អស្ចារ្យនេះ ដូចគេឯងដែរ។

ចំណែកឯបុរសជាគូស្នេហ៍គឺលោកសុឆាត ក៏មានសេចក្តីរំភើបនៅក្នុងចិត្តមិនចាញ់គ្នា ប៉ុន្មានដែរ ដោយគាត់បានបង្ហាញ នូវសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះមុខ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានមកចូលរួមជាសាក្សីស្នេហ៍។ ស្នេហាពិតរញ្ជួយមេឃ មួយនេះបានផ្តើមចេញជាផ្លែផ្កា ក្រោយពីការស្គាល់គ្នាអស់រយៈពេលត្រឹមតែប្រមាណ ជា៥ខែប៉ុណ្ណោះ។ សូមបញ្ជាក់ថា តួឯកប្រុសបានជួបគ្នាជាមួយតួឯកស្រី ជាលើកដំបូង គឺនៅហាងកាហ្វេមួយកន្លែង ជាប់នឹងហាងថែទាំរថយន្តដែលនាងធ្វើការ។

លោកសុឆាតបានមាននិយាយថា គ្រាន់តែបានឃើញនាងសយគ្រាដំបូងលោកក៏ ចាប់ចិត្តស្នេហាយ៉ាងខ្លាំង ព្រមទាំងប្តេជ្ញាក្នុងចិត្តថានឹងខិតខំធ្វើការឱ្យខ្លាំង លើស មុនផងដើម្បីបង្កើតក្រុមគ្រួសារមួយដ៏កក់ក្តៅ មុននឹងសម្រេចចិត្តថាមាន កូនតូចម្នាក់ទៀតផងដែរ។

ចង់ដឹងទិដ្ឋភាពក្នុងពិធីរៀបអាពាហ៍ពិពាហ៍ពួកគេយ៉ាងណាខ្លះ? ទស្សនាវីដេអូខាងក្រោមនេះ៖

នេះគឺពិតជាគួរឱ្យសរសើរមែន! ដោយសារតែនិស្ស័យបណ្តាលឱ្យជួបជាគូ ទើបពួកគេសម្រេចចិត្តចាប់ដៃគ្នាកសាងអនាគតមួយដ៏ត្រចះត្រចង់ទោះបីជា មានរូបរាងខុសគ្នាឆ្ងាយយ៉ាងណាក៏ដោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្នេហ៍ពិតរញ្ជួយមេឃ! ទោះនាងធាត់ប៉ុណ្ណា ក៏បុរសម្នាក់នេះ នៅតែរៀបការជាមួយ ដោយក្តីពេញចិត្ត! (មានវីដេអូ)

ស្នេហ៍ពិតរញ្ជួយមេឃ! ទោះនាងធាត់ប៉ុណ្ណា ក៏បុរសម្នាក់នេះ នៅតែរៀបការជាមួយ ដោយក្តីពេញចិត្ត! (មានវីដេអូ)

ស្នេហ៍ពិតរញ្ជួយមេឃ! ទោះនាងធាត់ប៉ុណ្ណា ក៏បុរសម្នាក់នេះ នៅតែរៀបការជាមួយ ដោយក្តីពេញចិត្ត! (មានវីដេអូ)