ជំនួប ៣០ នាទី Zuckerberg ចែករំលែក​បទពិសោធន៍​​​ដំណើរ​ជីវិត​និង​ការ​ធ្វើ​ជំនួយ

ក្នុង​បទសម្ភាសន៍​ជិត​ ​៣០​នាទី​ជា​មួយ​ក្រុម​ការងារ​ ​Y Combinator លោក Mark Zuckerberg​ ​ស្ថាបនិក​បណ្តាញ​សង្គម Facebook បាន​ចែក​រំលែក​បទ​ពិសោធន៍​​ក្នុង​ដំណើរ​ជីវិត​និង​ការ​ធ្វើ​ជំនួយ​។

 

ជំនួប ៣០ នាទី Zuckerberg ចែករំលែក​បទពិសោធន៍​​​ដំណើរ​ជីវិត​និង​ការ​ធ្វើ​ជំនួយ

 

– ត្រូវ​តែ​រៀន​ពី​ចិត្ត​វិទ្យា​ ​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​ព្រោះ​មុខវិជ្ជា​នេះ​​ធ្វើ​ឲ្យ​លោក​ដឹង​ថា​ មនុស្ស​ត្រូវ​ការ​បច្ចេកវិទ្យា​សម្រាប់​ការ​បញ្ចេញ​មតិ។

 

– Facebook​ ​​ដែល​មាន​មុខងារ​ប្រើប្រាស់​ជា​ច្រើន ជា​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​តូច​ៗ​ដែល​​លោក​រក​ឃើញ​ពេល​រៀន​នៅ​ ​Harvard និង​សន្សំ​ទុក​ប្រើ​ដល់​បច្ចុប្បន្ន។

 

– Mark​ ​មិន​ដែល​គិត​ទេ​ ​Facebook​ ​អាច​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជំនួញ​ ​ខណៈ​ដែល​ពេល​បង្កើត​លោកគិត​ត្រឹម​វា​ជា​មុខងារ​សម្រាប់​ជជែក​ពិភាក្សា​បែប​យុវវ័យ។

 

– ចង់​ជោគជ័យ​ ​ត្រូវ​រក​ឲ្យ​ឃើញ​បញ្ហា​ ​និង​ដោះស្រាយ​ឲ្យ​បាន។ Mark Zuckerberg​ ​សង្កត់​ធ្ងន់​ថា​ ​ពេល​ដែល​អ្នក​អាច​រក​ឃើញ​ដំណោះ​ស្រាយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មនុស្ស​ ​នោះ​អ្នក​ចំណូល​របស់​អ្នក​នឹង​កើន​យ៉ាង​រហ័ស។

 

– ត្រូវ​តែ​មាន​ការ​ពន្យល់​ច្បាស់លាស់​ ​និង​ទំនុក​ចិត្ត​ដល់​​សមាជិក​ក្នុង​ក្រុម។ ការ​​មិន​មាន​ការ​ពន្យល់​ច្បាស់លាស់​ ​​អាច​​ធ្វើ​ឲ្យ​មនុស្ស​សំខាន់​មួយ​ចំនួន​បាន​ដើរ​ចេញ​ពី​ ​អ្នក​ ដូច​ពេល​ ​Mark​ ​សម្រេច​មិន​លក់​ ​Facebook​ ​ឲ្យ​ ​Yahoo​ ​ក្នុង​តម្លៃ​ ​១​ ​ពាន់​លាន​ដុល្លារ។

 

– អាជីវកម្ម​ជោគជ័យ​ត្រូវ​តែ​មាន​គម្រោង​ច្រើន​ និង​ច្បាស់លាស់​ ​ហើយ​គម្រោង​ទាំង​នោះ​ត្រូវ​តែ​សាមញ្ញ​​ដែល​​គ្រប់​គ្នា​អាច​ទទួល​យក​បាន​ ​និង​ត្រូវ​សម្រេច​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែលអាច​ធ្វើ​ទៅ​បាន៕

 

 

អាន​បន្ត​ ​៖​ មូលហេតុ​និងដំណោះស្រាយ អក្សរ​ខ្មែរ​ចេញ​តែ​សញ្ញា “?” លើ Facebook

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinasia